(ភ្នំពេញ)៖​ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១៨ «លោក កឹម សុខា និងប្រពន្ធចុងជាស្រីយួន ចាប់ផ្តើមសោះអង្គើយ ដោយសារ កឹម សុខា មានស្រីក្មេងៗជាច្រើនទៀត សំឡេងឈ្លោះគ្នា តាមទូរស័ព្ទរវាង កឹម សុខា និងប្រពន្ធចុងយួន ម៉ាក់អានីតតា!»។ (សូមស្តាប់សម្លេង មានចំនួនជិត៣នាទី)។

ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «ដូចពាក្យចាស់ពោលមិនខុសមែន គឺ មួយមិនស្កប់ ដប់មិនស្កល់!»។ យ៉ាងណាមិញ រឿងរ៉ាវស្នេហារបស់មនុស្សលោក ជាពិសេសរឿងអាស្រូវរបស់លោកប្រធាន កឹម សុខា ដែលជាអ្នកនយោបាយទុច្ចរិតមួយរូប តែងតែកិបកេងលុយពីក្នុង និងក្រៅប្រទេស ដើម្បីយកទៅចំណាយតែលើបញ្ហាស្រីញី និងភាពមានបានផ្ទាល់ខ្លួននោះ គឺគាត់ (កឹម សុខា) បានស្វាយណាយក្រូចហើយ!»។

សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយម៉ាក់អានីតា៖

រឿងអាស្រូវ កឹម សុខា វគ្គទី១៩

រឿងអាស្រូវ កឹម សុខា វគ្គទី១៩៖

Posted by រឿងពិត CNRP on Monday, March 7, 2016