(ទុយនេស៊ី)៖ រដ្ឋាភិបាលប្រទេសទុយនេស៊ី នៅយប់ថ្ងៃចន្ទនេះ បានឲ្យដឹងថា មនុស្សចំនួន៥៣នាក់ ក្នុងនោះថាក្រុមអ្នកវាយប្រហារ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនកន្លែង នៅជិតតំបន់ព្រំដែន ជាមួយប្រទេសលីប៊ី នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងយ៉ាងដូច្នេះ។

មិនទាន់មានព័ត៌មានលម្អិតណាមួយ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានេះ ត្រូវបានចេញផ្សាយឲ្យដឹងនៅឡើយទេ៕