(ភ្នំពេញ)៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយលួចកញ្ចក់រថយន្តស្ថិតនៅចំណុចផ្ទះលេខ០៦Eo ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាលរដ្ឋទាក់ទងទៅជនសង្ស័យចំនួន២នាក់ បានលួចកាច់កញ្ចក់រថយន្តនៅយប់ថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ០៦Eo ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ភ្លាម , ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់កម្លាំងជំនាញស្រាវជ្រាវ នឹងតាមចាប់ខ្លួនជនសង្ស័យនេះឲ្យបាន។

រហូតដល់វេលាម៉ោង ០៤៖៣០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការនគរបាលខណ្ឌដូនពេញ បានសហការជាមួយ កម្លាំងប៉ុស្តី ផ្សារថ្មីទី១ បានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ លើករណីកាច់កញ្ចក់រថយន្តរួមមាន៖

ទី១៖ ឈ្មោះ គឹម វិសាល ភេទ ប្រុស អាយុ ២១ឆ្នាំ
ទី២៖ ឈ្មោះ សន វុត្ថា ភេទ ប្រុស អាយុ ២៩ឆ្នាំ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕