​(ភ្នំពេញ)៖ ក្រុមហ៊ុន​ ជីប ម៉ុង តែងតែ​រួម​ចំណែក​​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជាយ៉ាង​សកម្ម​​ក្នុង​​​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ជំងឺកូវីដ-១៩។

ក្នុង​រយៈពេល​នៃ​ការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ​ប្រមាណ​ជាង១៣ថ្ងៃមក​នេះ ជីប ម៉ុង និង​ពាណិជ្ជកម្ម​របស់​ខ្លួន​ ធ្វើ​​កម្ម​វិធី​​ផ្សេង​ៗ​ជា​​ច្រើន​ ដើម្បី​ឆ្លើយ​តប​នឹងយុទ្ធនាការ​​​​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ជំងឺកូវីដ-១៩ ​​ដូច​ជា៖

ជីប ម៉ុង បាន​សហការ​ជាមួយ​ក្រសួង​សុខាភិបាល រៀបចំ​​ចាក់​វ៉ាក់​សាំងការពារ​ជំងឺកូវីដ-​១៩ដូសទី២ នៅ​ក្នុង​គម្រោង​របស់​ខ្លួន​រហូត​ដល់​ពីរ​ទីតាំងគឺ​ គម្រោង លែន​ម៉ាក ២៧១ ជូនពលរដ្ឋ​​រស់នៅខណ្ឌមានជ័យ និង ហ្គ្រេន ភ្នំពេញ ជូន​ដល់​យោធិន និងក្រុមគ្រួសារយោធិន​ដែលរស់នៅក្នុង​ខណ្ឌសែនសុខ។

ជីប ម៉ុង លែន បាន​ឧបត្ថម្ភ​គ្រឿង​បរិភោគ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជូន​កម្មករ ដែល​កំពុង​បម្រើ​ការ​ក្នុង​ការ​រដ្ឋាន​ទាំងអស់ដើម្បីជួយសម្រួល​​ដល់ជីវ​ប្រចាំ​ថ្ងៃ​របស់​​កម្មករ​​។

ក្រុមហ៊ុន ជីប ម៉ុង កំពុងមានសកម្មភាពចែកគ្រឿងបរិភោគ និងគ្រឿងទេសចាំបាច់​ដល់​បុគ្គលិកដែលកំពុងតែរស់នៅក្នុងតំបន់ក្រហមដែលកំណត់ដោយសាលារាជធានីភ្នំពេញ។

ចំណែកឯក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ​ចាប់​ផ្ដើម​​ឧបត្ថម្ភ​គ្រឿង​បរិភោគ​​ផ្សេងៗ​​ភ្លាម​ៗ​ដល់​បុគ្គលិករបស់​ខ្លួន​ ដែលរស់នៅ​​ក្នុង​ខណ្ឌមានជ័យ សែនសុខ និង​ពោធិ៍សែនជ័យ នៅ​ពេល​ខណ្ឌ​ទាំង​ប៉ុន្មាន​នេះ​ត្រូវ​បាន​ដាក់​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគទឹកបរិសុទ្ធ៣ពាន់កេស ភេសជ្ជៈអាយស៍ចំនួន ១ពាន់​កេសជូន​សាលារាជធានីភ្នំពេញ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលយាម​នៅតាម​គោលដៅបិទខ្ទប់ ការធ្វើដំណើរសរុប៦០ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រុមហ៊ុនក៏នឹងបន្តឧបត្ថម្ភ ដល់គោលដៅបិទខ្ទប់​ជាច្រើនទៀត​ជាបន្តបន្ទាប់ផងដែរ។

ជីប ម៉ុង បន្ត​រួមចំណែកជាមួយរាជរដ្ឋាភិបាល​យ៉ាងជិតស្និទ​ ដើម្បីចូលរួម​​បិទ​បញ្ចប់​ព្រឹត្តិការណ៍​​សហគមន៍ ២០ កុម្ភៈនេះ ឲ្យបានឆាប់​ៗ​នេះ​៕