(ភ្នំពេញ)៖ Huawei គឺជាក្រុមហ៊ុនស្មាតហ្វូន លំដាប់ថ្នាក់លេខ 3 ក្នុងពិភពលោក និងជាម៉ាកស្មាតហ្វូន ដែល​បាននឹងកំពុងប្រកួតប្រជែងខ្លាំង ដោយមានការគាំទ្រ ពីម្ចាស់ហាងគ្រប់ទីកន្លែង និងទទួល​នូវការពេញនិយមយ៉ាងខ្លាំង ពីអតិថិជននៅកម្ពុជា នៅទូទាំង 25 ខេត្តក្រុង បានសម្ពោធ ជាផ្លូវការនូវស្មាតហ្វូន ស៊េរីថ្មីបំផុតរបស់ខ្លួន ដែលមានលក្ខណៈពិសេស 8 យ៉ាង នាថ្ងៃ 20 កុម្ភៈថ្មីៗ នេះ នោះគឺ Huawei Mate 8 ដែលជាស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល ប្រចាំឆ្នាំ 2016 ដែលធ្វើឲ្យ អតិថិជនសរសើរ មិនដាច់ពីមាត់ និងប្រាកដជាងាយស្រួលក្នុងការទំនាក់ទំនង ជាមួយ «មិត្តភក្តិ» ឬ «ដៃគូអាជីវករ» ថ្មីៗទាំងក្នុងជីវិត និងការរកស៊ី​ប្រចាំថ្ងៃ ។

1. សុវត្ថិភាពខ្ពស់ ងាយស្រួលប្រើ និងផ្តល់នូវបទពិសោធន៍ ដ៏ល្អឥតខ្ចោះ Huawei Mate 8
សូមណែនាំនូវប្រព័ន្ធសុវត្ថិភាព ស្កេនម្រាមដៃថ្មីជំនាន់ទី 2 ជាមួយបច្ចេកវិជ្ជាការពារ ល្អឥតខ្ចោះ ផ្តល់នូវសុវត្ថិភាព ខ្ពស់ជាងមុន ។ ការរចនាសេនស័រថ្មី បានបង្កើន ល្បឿនដោះសោ 100% ដែលផ្តល់នូវភាពងាយស្រួល ក្នុងការរក្សាទុករូបថត វីដេអូ ឯកសារ និង មានមុខងារជាច្រើន ទៀត ដោយប្រើក្រយ៉ៅដៃ យ៉ាងងាយស្រួល និងលឿនបំផុតត្រឹមតែ 0.5 វិនាទី សម្រាប់ថតសែលហ្វី  លើកទូរស័ព្ទ និងបិទម៉ោងរោទិ៍។

2. រូបរាងរចនាឡើងយ៉ាងឆើតឆាយ និងល្អឥតខ្ចោះ
ទូរស័ព្ទ Huawei Mate 8 រចនាឡើងយ៉ាងស្រស់ស្អាត ភ្លឺរលោង មានអេក្រង់ការពារពន្លឺទំហំ 6 អ៊ីញ ដ៏គួរឲ្យទាក់ទាញ ជាមួយកម្រិតពណ៌ដិត 95 ភាគរយ ទូរស័ព្ទ មានទំហំស្តើង ស្រាល និងអេក្រង់ធំ ងាយស្រួលប្រើ។ លើសពីនេះ ជ្រុងមុខកាត់ 2.5D មានរាងកោងផលិតពីលោហៈ អាលុយមីញ៉ូម មាំធុន ដូចដែកថែប ធ្វើឲ្យទូរស័ព្ទនេះ កាន់តែស្រស់ស្អាត ភ្លឺរលោង និងងាយស្រួលកាន់ ។

3. ល្អឥតខ្ចោះសម្រាប់ការថតរូប
ជាមួយកាមេរ៉ាសេនស័រស៊េរីថ្មី ដ៏មានអានុភាពកាមេរ៉ាក្រោយទំហំ 16MP កាមេរ៉ាមុខទំហំ 8MP និងមុខងារកាមេរ៉ាដ៏ឆ្លាតវៃដូចជា ការចាប់លំនឹងរូបភាព (OIS) និងសេនស័រចាប់រូបភាព (ISP) ស៊េរីថ្មីរបស់ Huawei ធ្វើឲ្យទូរស័ព្ទ Mate 8 អាចផ្តិចយកគ្រប់រូបភាព បានយ៉ាងច្បាស់ល្អឥតខ្ចោះ។ Mate 8 បន្ថែមនូវ បច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារថតវីដេអូយឺតៗ (Slow motion) មុខងារថតវីដេអូលឿន (Time-lapse)  និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹងលោកអ្នកមានកាមេរ៉ាអាជីព នៅជាប់ខ្លួន។

4. ល្អឥតខ្ចោះសម្រាប់ ការបង្ហាញស្ទីលផ្ទាល់ខ្លួនរបស់អ្នក
Huawei Mate 8 មិនត្រឹមតែជួយដល់ការងារ មុខជំនួញប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពរីករាយ ពេលបានកាន់ប្រើក្នុងដៃ។ វាមានកម្រាស់ស្តើងត្រឹមតែ 7.9mm គឺស្តើងជាង Mate 7 ដល់ទៅ 0.4mm ។ ការប្រើបច្ចេកវិជ្ជាបង្ហាប់អោយលោហៈធាតុមាំតាន់ ធ្វើអោយតួ លោហៈធាតុមាំតាន់ បានធ្វើឲ្យទូរស័ព្ទ Mate 8 មានរូបរាងហាប់ ស្តើងនិងស្រាលប្រកប ដោយស្ទីលគួរឲ្យទាក់ទាញ និងទាន់សម័យបំផុត ជាងទូរស័ព្ទដទៃទៀត ។ តួទូរស័ព្ទ Mate 8 អាចបញ្ចេញពន្លឺ យ៉ាងភ្លឺរលោង ការបញ្ជូលគ្នារវាងបច្ចេកវិជ្ជាបញ្ចូលគ្នា បានប្រែក្លាយទូរស័ព្ទមានរូបរាងកាន់តែ ស្រស់ស្អាត ភ្លឺរលោង ប្រកបដោយស្ទីលគួរឲ្យទាក់ទាញ និងទាន់សម័យបំផុត។

5. ដំណើរការល្អឥតខ្ចោះ
Huawei Mate 8 គឺជាស្មាតហ្វូនដំបូងគេដែល ប្រើបន្ទះឈីប Kirin 950 ដែលជា Huawei CPU ចុងក្រោយបំផុត ដែលអាចដំណើរការបាន ពេញ 100 ភាគរយ ហើយដំណើរការ GPU ដល់ 125 ភាគរយ និងប្រសិទ្ធភាពដំណើរការដល់ 70ភាគរយ បើធៀបនឹងបន្ទះឈីប Kirin 950 ។ វាត្រូវបាន រចនាឡើងដើម្បីឲ្យមានតុល្យភាព នៃប្រសិទ្ធភាពដំណើរការនៅពេលមានដំណើរការខ្ពស់ តាមរយៈ អង្គដំណើរការ 4 x A72 2.3 GHz និង 4 x A53 1.8 GHz ជាមួយនឹង RAM 4GB និងទំហំម៉ាស៊ីន ROM 64 GB ដើម្បីធានាបាននូវល្បឿនដំណើរការលឿនជានិច្ច។

6. រចនាឡើងសម្រាប់តំរូវការ អាជីវកម្មយ៉ាងល្អឥតខ្ចោះ
បន្ថែមលើបច្ចេកវិជ្ជាថ្មីៗជាច្រើន ទូរស័ព្ទ Huawei Mate 8 មានលក្ខណៈពិសេសដ៏ល្អ ឥតខ្ចោះដែល អាចជួយឲ្យលោកអ្នកទទួលបាន ជោគជ័យក្នុងផ្នែកអាជីវកម្ម។ ព្រោះវាបាន បំពាក់នូវមីក្រូហ្វូនអាច ស្រូបសំឡេងបានចម្ងាយ 3ម៉ែត្រឧបករណ៍បំពងសំឡេងច្បាស់ល្អ មានថាមពលខ្ពស់មីក្រូហ្វូនស្រូប សំឡេងបាន 120 ដឺក្រេ និងប្រព័ន្ធកាត់បន្ថយសំឡេង រំខានដ៏វៃឆ្លាត ដែលងាយស្រួលក្នុងការបើក កិច្ចប្រជុំតាមទូរស័ព្ទ។ ជាពិសេស លោកអ្នកអាចថតការសន្ទនា ដែលមានមីក្រូហ្វូនចំនួន 3 ដែល អាចថតសំឡេងនៃការសន្ទនា និងអាចចាក់ស្តាប់ឡើងវិញ ដោយផ្ទាល់ បាន។

Huawei Mate 8 គឺជាឧបករណ៍ដ៏វៃឆ្លាត និងមានកម្មវិធី Knuckles អ្នកអាចប្រើក្រញរដៃ ដើម្បីកាត់ តម្រឹម និងកែសម្រួល រូបថតរបស់អ្នក កត់ត្រាពីអេក្រង់ និងកាត់តវីដេអូ និងអាចចែករំលែក រាល់ ទិន្នន័យ ។ លើសពីនេះទៅទៀត លោកអ្នកអាចប្រើក្រញររឺខ្នងម្រាណដៃ ដើម្បីបញ្ជារដូចជា គួរអក្សរ M ដើម្បីចូលទៅភ្លេង គួរអក្សរ C ដើម្បីចូលទៅកាមេរ៉ា  គួរអក្សរ E ដើម្បីចូលទៅ អ៊ីនធើណិត គួរអក្សរ W ដើម្បីចូលមើលអាកាសធាតុ ។

7.រចនាឡើងដើម្បីប្រសិទ្ធភាពល្អឥតខ្ចោះ
Huawei Mate 8 បំពាក់នូវថ្មដែលមានថាមពលខ្ពស់ 4000mAH ផ្ដល់នូវប្រសិទ្ធភាព ថាមពលឈាន មុខគេដែលអាចប្រើបានលើសពីពីរថ្ងៃសម្រាប់ការប្រើប្រាស់ធម្មតា។ ហើយមានបច្ចេកវិជ្ជាសាកថ្ម លឿន សម្រាប់ថាមពលប្រើប្រាស់ ក្នុងមួយថ្ងៃគឺគ្រាន់តែសាកត្រឹមតែ 30 នាទីប៉ុណ្ណោះ ដែលលឿន ជាងស្មាតហ្វូនម៉ាកផ្សេងៗ រហូតដល់ 105 ភាគរយ។ Huawei Mate 8 ក៏មានស្រទាប់ មេកានិច បន្ថយកម្តៅចំនួន 6ស្រទាប់ដែល អាចការពារកម្តៅខ្លាំង និងប្រើប្រាស់ ថាមពលតិច។

8.ល្អឥតខ្ចោះសម្រាប់ពាណិជ្ជករ​ ដែលធ្វើដំណើរជុំវិញពិភពលោក
នៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកអាចពឹងផ្អែកលើមិត្ត Mate 8 របស់អ្នក។ ព្រោះទូរស័ព្ទ Mate 8 អាចប្រើហ្រ្វេកង់បានច្រើន​ជាងទូរស័ព្ទ ស៊ីមពីរដទៃទៀត ដែលជួយឲ្យអ្នកអាច រីករាយនឹង​សេវា Roaming ល្បឿន 4G និងការតភ្ជាប់ល្បឿនលឿននៅជាង 200 ប្រទេស។ នេះជាទូរស័ព្ទដ៏ល្អ សម្រាប់ពាណិជ្ជករដែលធ្វើដំណើរ ជុំវិញពិភពលោក។

ភាពល្អឥតខ្ចោះ ទូរស័ព្ទ Huawei Mate 8 បានទទួលការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុង ពិព័រណ៍អេឡិចត្រូនិក CES ប្រចាំឆ្នាំ 2016 ។ បណ្តាអ្នកនិពន្ធ និងសារព័ត៌មានល្បឺៗនៅលើ ពិភពលោក បានចាត់ទុកថា ទូរស័ព្ទ Huawei Mate 8 ជា «ស្មាតហ្វូនដ៏គួរឲ្យចាប់អារម្មណ៍» ដោយអះអាងថា វាមានអេក្រង់ល្អ អស្ចារ្យ ថាមពលថ្មល្អឥតខ្ចោះ ការរចនាល្អឯក កម្មវិធី ស្កេនម្រាមដៃមានល្បឿនលឿន ដែលល្អលើសស្មាតហ្វូនដទៃ នៅលើទីផ្សារបច្ចុប្បន្ន ។

ការរចនាយ៉ាងល្អឯក រាងស្តើងឆើតឆាយ មុខងារល្អឥតខ្ចោះ លក្ខណៈពិសេសៗកម្រិត កំពូល និងពេញដោយអត្ថប្រយោជន៍ជាច្រើន ជាហេតុផលធ្វើឲ្យទូរស័ព្ទ Huawei Mate 8 ទទួលបាន ពានរង្វាន់ចំនួន 16 ដូចជា "រង្វាន់ទូរស័ព្ទដៃល្អបំផុត" "រង្វាន់ស្មាតហ្វូនល្អបំផុត" "ពានរង្វាន់ ស្មាតហ្វូនល្អបំផុតក្នុងពិព័រណ៍អេឡិចត្រូនិក CES" និងរង្វាន់ជាច្រើនទៀត៕

ដើម្បីមើលវីដេអូ អំពីលក្ខណៈពិសេសលំអិតសូមចូល ទៅកាន់៖

HuaweiMate8

សូមទស្សនាការបង្ហាញលក្ចណះពិសេសរបស់កំពូលស្មាតហ្វូន #HuaweiMate8 មើលមើរថាតើវាមានលក្ចណះពិសេសអ្វីខ្លះ លើសពីស្មាតហ្វូនដ៏ទៃដែលធ្វើអោយវាទទួលបានពានរង្វាន់ #TheBestPick2016 ក្នុងពិពណ៌ពាណិជ្ជកម្មអេឡិចត្រូូនិចពិភពលោកLet's watch the special feature of #HuaweiMate8 and check out what are the different that other brand cannot do and Why Mate8 were chosen and awarded #TheBestPick2016 award in #CES2016

Posted by Huawei Mobile Cambodia on Thursday, February 25, 2016