(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅវិមានសន្តិភាព។

ទិវានារីអន្តរជាតិ ៨មីនា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនីមួយៗ ដើម្បីជំរុញឱ្យស្រ្តីបានចូលរួមក្នុងសកម្មភាពនានាដូចបុរសដែរ។  ទិវានារីអន្តរជាតិឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ៕