(ភ្នំពេញ)៖ ម្ចាស់បន្ទប់ជួល៥៥បន្ទប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមិនយកថ្លៃជួលបន្ទប់៣ខែ ពីអ្នកជួលទាំងអស់ ពេលជួបវិបត្តិកូវីដ១៩ នៅថ្ងៃទី២៣ ខែមេសានេះ បានចែកអំណោយដល់អ្នកជួលបន្ទប់ទៀតផង ដែលមានចំនួន ៦០គ្រួសារ។

ម្ចាស់បន្ទប់ជួលរូបនេះបានឲ្យដឹងថា «ថ្ងៃនេះខ្ញុំ និងក្រុមគ្រួសារបានចែកអំណោយចំនួន ៦០គ្រួសារ ដែលរស់នៅក្នុងបន្ទប់ជួលរបស់គាត់ រួមមាន បន្លែគ្រប់មុខ ៣គីឡូក្រាម ស្ករ ប៊ីចេង អំបិល ទឹកត្រី soy source ខ្លាញ់ ពងទាចំនួន ៧គ្រាប់ មី១០កញ្ចប់ ត្រីខ ៦កំប៉ុង និងម៉ាសចំនួន ១០ម៉ាស ក្នុងមួយគ្រួសារ ដើម្បីសម្រួលជីវភាពពួកគាត់។ ពីខ្ញុំម្ចាស់ Pub 60m»