(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមក។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើន បានចូលរួឧបត្ថម្ភថវិកា សម្ភារ ជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។

សូមបញ្ជាក់ថា ថវិកា ភេសជ្ជ: អាហារ និងសម្ភារសប្បុរសជនឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA)រួមមាន៖

*លោក ឈឹម គន្ធា អគ្គនាយកក្រុមហ៊ុនសិប្បកម្មភូមិជ្រៃកម្ពុជា ខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាមន្ទីរសម្រាកព្យាបាលអេឡេហ្គឺន ក្រុងប៉ោយប៉ែត ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ
*អនុសេនីយ៍ឯក ឡុង សុន្ទរ: ឧបត្ថម្ភថវិកា២០០០ដុល្លារ
*លោក ឆេង ឆវ័ន្ត ម្ចាស់រមណីយដ្ឋាន Kampot River Residence ឧបត្ថម្ភថវិកា៩៩៩$
*លោក មឹង សុខ ឡើងប្រធានការិយាល័យនៃអគ្គនាយកដ្ឋានពន្ធដារឧបត្ថម្ភថវិកា២៥០ដុល្លារ
*លោកសុខជីសាននិងគ្រួសារឧបត្ថម្ភថវិកា១០០ដុល្លារ
*មូលនិធិនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតនៃសាធារណរដ្ឋប្រជាមានិតចិនឧបត្ថម្ភថវិកា១លា២សែនរៀល
*លោក លឹម សុខលី និងលោកស្រីចាន់ ចរិយា អតីតនិស្សិតអ ម ត ឧបត្ថម្ភថវិកា១លានរៀល
*ចំការកូនខ្មែរ ឧបត្ថម្ភថវិកា៣លានរៀល ពងមាន់ចំនួន១០០០ គ្រាប់ អង្ករ៧៥គីឡូ ស្វាយចំនួន៥០គីឡូ ទឹកសុទ្ធចំនួន៥កេស
*Cafe A mazon Cheasim Samaky ឧបត្ថម្ភបាយសាច់ជ្រូកចំនួន២៣៥ អប់ និងកាហ្វេចំនួន៣៥០ កែវ
*ភោជនីយដ្ឋានKYO Omasake ឧបត្ថម្ភអាហារសាច់ជ្រូកនិងសាច់មាន់ចំនួន២០០ប្រអប់
*លោក សាញ សាម និងភរិយា ញឹក សុខឡេង ឧបត្ថម្ភនភេសជ្ជៈបាកាសចំនួន១០កេស
*លោក ហៃ ច័ន្ទដារ៉ា និងភរិយាឧបត្ថម្ភទឹកសុទ្ធវីតាល់៥០០មល ចំនួន 10 កេះជែលលាងដៃចំណុះ 5 មីលីលីត្រចំនួន៥មល ចំនួន៥ដប ជេលលាងដៃចំណុះ ៥៥០មល ចំនួន១០ដប៕