(កណ្ដាល)៖ កម្មការិនីរោងចក្រ Master and Friend ស្ថិតនៅស្រុកអង្គស្នួលចំនួន២១នាក់ មានផ្ទុកវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រោយអាជ្ញាធរស្រុក និងមន្រ្តីសុខាភិបាល បានធ្វើសំណាកអ្នក ពាក់ព័ន្ធទាំងអស់ចំនួន១២២នាក់។ សម្រាប់អ្នកឆ្លងចំនួន២១នាក់ ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយមនុស្ស២នាក់ ដែលជាមិត្តភក្ដិគ្នានៅឯភ្នំពេញ។

មន្រ្តីសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់មកកាន់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១នេះថា មានស្ត្រី២នាក់នៅឯភ្នំពេញមានវិជ្ជមានកូវីដ១៩ ហើយបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយកម្មការិនីរោងចក្រខាងលើនោះ។

បន្ទាប់ពីទទួលដំណឹងភ្លាម អាជ្ញាធរស្រុកអង្គស្នួល រួមមន្ត្រីសុខាភិបាល បានធ្វើការយកសំណាកពីអ្នកដែលពាក់ព័ន្ធចំនួន១២២នាក់ ជាមួយនឹងម៉ាស៊ីន Rapid Test ដែលជាលទ្ធផលរកឃើញកម្មការិនីចំនួន២១នាក់ មានផ្ទុកវិជ្ជមាន ហើយត្រូវយកទៅសម្រាកព្យាបាលរួចរាល់ហើយ៕