(ក្រចេះ)៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើង បានចូលទៅប្លន់ផ្ទះលក់ដំឡូង នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ ដោយយកអស់ប្រាក់មួយចំនួនតែមិនទាន់ដឹងពីទំហំនៅឡើយ។

មន្រ្តីអាវុធហត្ថស្រុកស្នួល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះថា ពិតជាមានករណីនេះតែមិនទាន់ដឹងថា យ៉ាងណានោះទេ ។ អភិបាលស្រុកស្នួល លោក គង់ គឹមនី បានបញ្ជាក់ថា នៅពេលសមត្ថកិច្ចកំពុងចុះទៅជួយអន្តរាគមន៍ តែមិនទាន់ដឹងលំអិតនៅឡើយនោះទេ។ ដោយឡែក លោក ចាន់ សុខគីម អធិការនគរបាលស្រុក ក៏បានបញ្ជាក់ថា កម្លាំងរបស់លោកកំពុងចេញទៅហើយ។

ភ្នាក់ងារបានរាយការណ៍ថា កន្លែងកើតហេតុ មានចំងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមស្រុក។ នៅពេលនេះទាំងនគរបាល និងអាវុធហត្ថ កំពុងចុះទៅជួយអន្តរាគមន៍ហើយ៕