(ភ្នំពេញ)៖ បើគិតត្រឹមថ្ងៃសៅរ៏នេះមានរយៈពេល៦ថ្ងៃមកហើយ ដែលខ្សែអាត់​សំឡេងរឿងអាស្រូវផ្លូវភេទ​ជាមួយស្រីក្មេងៗ​ក្រៅផ្ទះរបស់លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌល​កំពង់ចាម និងជាប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ ត្រូវបានគេទម្លាយចេញជាសាធារណៈ តាមរយៈការបង្ហោះ​នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដោយម្ចាស់គណនីចំនួន២ គឺទី១៖ ឈ្មោះស្រីមុំ និងទី២ឈ្មោះ «រឿងពិត CNRP» បានធ្វើឲ្យព័ត៏មានរឿងអាស្រូវផ្លូវភេទ​ ខាងលើនេះ​មានភាពរំជើប​រំជួលយ៉ាង ខ្លាំងទាំងនៅក្នុងចំណោម​មហាជនក៏ដូចជា អ្នកនយោបាយនានា រហូតដល់អ្នកព័ត៌មាន​ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលនាំគ្នាយក​ទៅវិភាគទាំង​នៅតាមហាងកាហ្វេ  ហាងផឹកស៊ី​តាំងពីហាង លំដាប់ផ្កាយ រហូតដល់ហាងនៅតាមចិញ្ចើមផ្លូវ សូម្បីតែក្មេងៗឈរ​លក់ផ្កា​នៅតាមភ្លើងស្តុប​ក៏ចង់ដឹង​រឿងនេះដែរ។

ប៉ុន្មានថ្ងៃនេះនៅតាមហ្វេសប៊ុកម្ចាស់អាខោនភាគច្រើន គេគិតតែពីនាំគ្នាបង្ហោះរឿងអាស្រូវ​​របស់លោកកឹមសុខា។ ក្រៅតែពីនាំគ្នាបង្ហោះ នូវសារសំលេងដែលគេអះអាងថា ជាសំលេងរបស់លោកកឹម សុខា និយាយជាមួយស្រីស្នេហ៍​នោះ អ្នកខ្លះក៏លើកជាសំនួរថា តើសំឡេង​នឹងជាសំលេងលោក កឹម សុខា មែនឬអត់? អ្នកខ្លះថាជាសំលេង​ពិតហើយ.! អ្នកខ្លះទៀតថា បើមិនពិតទេ ច្បាស់ជាគាត់​ប្រតិកម្មឆ្លើយបំភ្លឺ ឬចេញសេចក្ដីថ្លែងការណ៍​បដិសេធ​បាត់ទៅហើយ ឬក៏ឈានទៅដល់ការ ប្ដឹងផ្ដល់អ្នកកែឆ្នៃ​បញ្ចេញសំលេងគាត់ទៀតផង។

ភាពល្បីល្បាញនៃរឿងអាស្រូវផ្លូវភេទ​របស់លោក កឹម សុខា ជាមួយស្រីក្មេងក្រៅផ្ទះ ដោយពេលខ្លះគេស្ដាប់ឮ មានប្រើសំដីអាសអាភាស ប្រើសំដីខ្វះសីលធម៍ទៀតនោះ កុំថាឡើយតែល្បីខ្ទរខ្ទា​នៅតាម​ហ្វេសប៊ុក សូម្បីតែ Fresh News ដែលផ្សាយបន្តបន្ទាប់រឿងនេះ​ពីហ្វេសប៊ុក ក៏មានអ្នកចូលមើលច្រើនផងដែរ ដែលតាមតួលេខ​ចុងក្រោយគឺមានអ្នកប្រើប្រាស់​បានកើនឡើងរហូតដល់​ច្រើនជាង​កន្លះលាន​នាក់ឯណោះ។

ម្សិលមិញ ពេលនាយខ្វែក​ចេញ​ពីធ្វើការបើកឡាន​ឈប់ចាំស្តុប BKC ក្មេងអ្នកលក់​ផ្កាម្លិះម្នាក់ ក្រៅពីហៅឲ្យជួយទិញផ្កាមួយភួង​ដាក់ឡាន វានៅឆ្លៀតស្រែកសួរថា ពូខ្វែករឿងសេ្នហាអុំខា ជាមួយស្រីក្មេង​ពិត ឬមិនពិតទៀតផង.!៕