(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៩,៦៧០,៨០០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៩៩,២៤៦នាក់ និងជាសះស្បើយឡើងវិញ ១១៨,៧១៩,០៥៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ២២៤,១៣៩នាក់ ស្លាប់ចំនួន ៥៧៨,៩៩៣នាក់ និងជាសះស្បើយចំនួន ២៤, ៧៧០,៩៨០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៤,២៨៧,៧៤០នាក់ ស្លាប់ចំនួន ១៧៤,៣៣៥នាក់ និងជាសះស្បើយ ១២,៥៤៣, ៩៧៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៧៥៨,០៩៣នាក់ ស្លាប់ ៣៦៥,៩៥៤នាក់ និងជាសះស្បើយ ១២,២៣៦, ២៩៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖