ទូរទស្សន៍ និងវិទ្យុព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សរុបព័ត៌មានសំខាន់ៗប្រចាំថ្ងៃថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១, ចាប់ពីម៉ោង៧-៩យប់រៀងរាល់ថ្ងៃ៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៣៤៤នាក់ ខណៈអ្នកជំងឺចំនួន២៩នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣៨លាន ៨២ម៉ឺននាក់ ស្លាប់ជាង ២លាន ៩៩ម៉ឺននាក់ និងជាសះស្បើយជាង ១១១លាន ៦០ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ទីផ្សារលក់ដូរ និងបោះដុំទំនិញគ្រឿងឧបភោគ បរិភោគ មិនបិទនោះឡើយ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.៨ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩១៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ អភិបាលរាជធានីភ្នំពេញ៖ ហាងលក់ម្ហូបអាហារទាំងអស់នៅបើកដំណើរការធម្មតា និងលើកទឹកចិត្តឲ្យបន្តការលក់ជូនប្រជាពលរដ្ឋ ហើយអាចមានការកម្មង់ទិញតាមអនឡាញ

៦៖ ថៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលធ្វេសប្រហែស និងបង្កឲ្យកូវីដ-១៩រាតត្បាត

៧៖ លោក គឹម សន្តិភាព៖ វិធានការ Lockdown នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាវិធានការរដ្ឋបាលមួយតឹងរ៉ឹង ដែលអ្នកបំពានត្រូវទទួលទោស ប៉ុន្តែហាងទំនិញ និងហាងលក់ម្ហូបអាហារ នៅបន្តឲ្យបើកដដែល

៨៖ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ជាង «២០០,០០០នាក់ក្នុង១ថ្ងៃ» ជាលើកដំបូងបំផុត!

៩៖ ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង Group Facebook មួយឈ្មោះ «ក្រសួងសុខាភិបាល COVID-19» ថាមិនមែនជា Facebook ផ្លូវការរបស់ក្រសួងនោះឡើយ

១០៖ វ៉ាក់សាំងអាមេរិក Johnson & Johnson ស្ថិតក្នុងអនាគតមិនច្បាស់លាស់ ក្រោយកើតមានបញ្ហាកំណកឈាម៦ករណី ក្នុងចំណោមអ្នកដែលបានចាក់ ៧.២លាននាក់

១១៖ រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ ជួយសម្រួលដល់ការធ្វើដំណើរ របស់បុគ្គលិកអប់រំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២

១២៖ ចិនព្រមានមហាអំណាចបរទេស កុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង

១៣៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

១៤៖ អាមេរិកគ្មានហេតុផលត្រូវរក្សាវត្តមានកងទ័ព ក្នុងប្រទេសអាហ្វហ្គានីស្ថានទៀតទេ, នេះជាការលើកឡើងរបស់លោក បៃដិន

១៥៖ អភិបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការ និងបញ្ជាឲ្យសមត្ថកិច្ចចុះស្រាវជ្រាវជាបន្ទាន់រកម្ចាស់ហាង និងកន្លែងលក់ដូរទំនិញដែលឡើងថ្លៃហួសហេតុ

១៦៖ ម្ចាស់ក្សត្រីយ៍ Elizabeth យាងត្រលប់បំពេញព្រះរាជកិច្ចវិញ បន្ទាប់ពីព្រះស្វាមីសោយទិវង្គត

១៧៖ សាលារាជធានីភ្នំពេញ ដាក់លេខទូរស័ព្ទ Hotline 1299 និងលេខ៣ខ្សែទៀត ដើម្បីពលរដ្ឋមានចម្ងល់សួរពាក់ព័ន្ធការ Lockdown នៅរាជធានីភ្នំពេញ

១៨៖ ប្រទេសថៃរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១,៥៤៣នាក់ទៀត» សម្រាប់ថ្ងៃព្រហស្បតិ៍នេះ

១៩៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ

២០៖ សហរដ្ឋអាមេរិកកំពុងត្រៀមប្រកាស ដាក់ទណ្ឌកម្មក្តៅៗបន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី

២១៖ ក្រសួងពាណិជ្ជកម្ម ចាប់ផ្ដើមលក់អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ

២២៖ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

២៣៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Suga ចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោក ចូ បៃដិន

២៤៖ ១៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជិត ៥៦ម៉ឺននាក់

២៥៖ ប្រទេសរ៉ូម៉ានីសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ដោយរង់ចាំលទ្ធផលស៊ើបអង្កេតរបស់ EU

២៦៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

២៧៖ បទវិភាគអន្តរជាតិ៖ ក្បួនសឹកស៊ុន អ៊ូ ដែលចិនកំពុងប្រើលើកោះតៃវ៉ាន់

- ព័ត៌មាន Fresh News Plus

១៖ ក្រសួងអប់រំ បើកភ្លើងខៀវឲ្យសហព័ន្ធកីឡាជាតិ ធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអន្ដរជាតិជាច្រើននាឆ្នាំ២០២២ ដើម្បីត្រៀមស៊ីហ្គេម

២៖ League Cup Final រវាង Man City ប៉ះ Tottenham អាចមានអ្នកទស្សនាប្រមាណ ២ពាន់នាក់ខុសពីរដូវកាលមុន

៣៖ លោក Klopp ទទួលរងសំណួរចាក់ដោទជាច្រើន បន្ទាប់ពី Liverpool ជ្រុះចេញពី UCL ក្រោមថ្វីជើង Real

៤៖ រថយន្តក្រុងដឹកកីឡាករ Real Madrid រងការវាយប្រហារ ពេលមកដល់កីឡដ្ឋាន Anfield

៥៖ Man City ឡើងទៅប៉ះ PSG ក្នុងវគ្គ ៤ក្រុមនៃ UCL ក្រោយបន្តឈ្នះ Dortmund

៦៖ មេធំ Tiktok លោក Zhang Yiming បានក្លាយជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ ៦០ពាន់លានដុល្លារអាមេរិក

៧៖ ចំណេះដឹងទូទៅ៖ ម៉ាឡាកាក្នុងសម័យអាណានិគម (ភាគ ៦)

៨៖ អៀរឡង់បើកការស៊ើបអង្កេតលើក្រុមហ៊ុន Facebook បន្ទាប់ពីបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ជាង ៥០០លាននាក់

៩៖ មិនធម្មតា! BTS ក្លាយជាក្រុមចម្រៀងទី១ ក្នុងប្រវត្តិសាស្ត្រ Oricon ខណៈចម្រៀង២បទ ទទួលបាន ១០លាន streams

១០៖ បារាំងផ្ដល់លុយជិត៣០០០ដុល្លារដល់ប្រជាពលរដ្ឋដែលឈប់ប្រើរថយន្តចាស់ៗ មកប្រើកង់អគ្គិសនី

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com