(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ មានកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំនួន ៨៧ ៩៩៩នាក់ ក្នុងនោះមានបរទេសចំនួន ៣ ៧៤៤នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបេីតាមសេចក្តីប្រកាសរបស់ក្រសួងការងារដែល Fresh News ទទួលបាន។

បើតាមក្រសួងការងារ សម្រាប់ក្នុងថ្ងៃទី១៥ ខែមេសានេះ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៧ ០៦៨នាក់ ដោយចាក់បានចំនួន ៦ ៨៨៣នាក់ ក្នុងនោះមានបរទេសចំនួន ៤២៨នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១៨៥នាក់៕