(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសលក់អង្ករតម្លៃថោកជាងទីផ្សារ ដោយសុខចិត្តខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋគ្រាដែលរាជរដ្ឋាភិបាល បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ទៀតថា តម្លៃទិញចូល៤២០ដុល្លារ លក់ចេញតែ៣៨០ដុល្លារ សុខចិត្តខាត៤០ដុល្លារ លក់ជូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ សម្រាប់ប្រជាពលរដ្ឋដែលត្រូវការទិញមួយបាវ៥០គីឡូក្រាម ក្នុងតម្លៃ១៩ដុល្លារ ស្មើនឹង៧៦,០០០រៀល។ ប្រជាពលរដ្ឋអាចកម្មង់ទិញមួយគ្រួសារ ត្រឹម៦បាវតែប៉ុណ្ណោះ មិនអាចទឹកលក់បន្ដបាននោះទេ។ តម្លៃនេះមាននៅតែទីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ

Facebook អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនូវខ្លឹមសារយ៉ាងដូច្នេះថា «សូមជួយ Share ឲ្យពុកម៉ែបងប្អូនឈប់បារម្មណ៍រឿងអង្ករទៀតទៅ ក្រុមហ៊ុន City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្អរផ្កាម្លិះលេខ២ មកផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា 420$ ក្នុងមួយតោន ផ្សារកសិផល ឡេង ណាវ៉ាត្រា លក់ចេញវិញក្នុងតំលៃ380$ ក្នុងមួយតោន គឺខាត 40$ ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។

មួយបាវ ៥០គីឡូ តំលៃ19$ ស្មើនឹង៧៦,០០០រៀល, បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសា ត្រឹមតែ៦បាវ ស្មើនឹង៣០០គីឡូប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដទេ។ តំលៃនេះមាននៅតែផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។ បើក្រុមហ៊ុនដឹកជញ្ជូនមានចំណាប់អារម្មណ៍ ទាក់ទងមកដើម្បីសហកាណ៍ជាមួយផ្សារយើងខ្ញុំដឹកជញ្ជូនជូនពុកម៉ែបងប្អូន។ សូមបងប្អូន Comment លេខទូរស័ព្ទ និងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី២០ ពេលរសៀលក្រុមការងារនឹងទាក់ទងដឹកជូនពុកម៉ែបងប្អូន»

គួរជម្រាបថា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា គ្រប់សាខាទូទាំងរាជធានីភ្នំពេញ នៅតែបន្ដបើកលក់ទំនិញដូចធម្មតា ហើយចំពោះតម្លៃវិញ ក៏មិនមានការដំឡើងថ្លៃផងដែរ ស្របពេលដែលរាជធានីភ្នំពេញ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃ។ បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញទៅទិញ នៅទីតាំងផ្ទាល់នៅគ្រប់សាខាក៏បាន ឬតាមលេខទូរស័ព្ទ ០១១ ៤៤៤ ៤៤៤ ភ្នាក់ងារផ្សារ នឹងដឹកទំនិញដែលលោកអ្នកកុម្មង់ជូនដល់ផ្ទះ៕