(ភ្នំពេញ)៖ ព័ត៌មាន Khmer Daily៖ សែនឆេងម៉េងរបស់ប្រទេសចិន គឺជាពិធីបុណ្យមួយធ្វើឡើងដើម្បីសែនឧទ្ទិសកុសលដល់ជីដូនជីតា រំឮកគុណដល់វីរជន និងជាការគោរពនឹករំឮក ដូចគ្នាទៅនឹងបុណ្យរំឮកថ្ងៃព្រះយេស្ញូគ្រិស្ដរស់ឡើងវិញ ឬបុណ្យអរព្រះគុណនៅសហរដ្ឋអាមេរិក ដែលជានិមិត្តរូបនៃការកើតឡើងវិញ និងក្តីសង្ឃឹម។

នៅមុនថ្ងៃនៃពិធីបុណ្យសែនឆេងម៉េង ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «កងកម្លាំងរក្សាសន្តិភាពចិន និងវីរជនចិនដែលបានបញ្ជូនមកកាន់ប្រទេសកម្ពុជាត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ចំណងមិត្តភាពចិននិងកម្ពុជាឋិតថេរជាអមតៈ» ដើម្បីជាការគោរពនឹករំឮកដល់វីរជន៣រូប គឺលោក Luo Jinchun លោក Chen Zhiguo និងលោក Yu Shili ដែលបានបញ្ចុះសពនៅកម្ពុជា ក្នុងបុព្វហេតុនៃចំណងមិត្តភាពចិន-កម្ពុជា។ ប៉ុន្តែអត្ថបទដែលមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ ត្រូវបានវិទ្យុអាស៉ីសេរី (RFA) ដែលស្ថិតក្រោមការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក យកមកលាបពណ៌នយោបាយ ដោយនិយាយបង្កាច់បង្ខូចយ៉ាងច្រើន។

អត្ថបទរបស់វិទ្យុ RFA ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានសរសេរថា៖ «អត្ថបទរបស់ស្ថានទូតចិនប្រចាំកម្ពុជាមានគោលបំណង “ជំរុញរបបក្រុងភ្នំពេញកុំឲ្យភ្លេចអរគុណយ៉ាងពិសេសដល់អ្នកថែរក្សាសន្តិភាព” ហើយជំនួយរបស់ចិនមកកាន់កម្ពុជាគឺជា “ការជ្រៀតជ្រែកចូលក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដើម្បីពង្រីកឥទ្ធិពលនិងផលប្រយោជន៍របស់ខ្លួន” វាគឺជាការមិនគោរពសិទ្ធិមនុស្ស និងច្បាប់របស់កម្ពុជា និងបណ្តាលឲ្យកម្ពុជា “ធ្លាក់ចូលក្នុងអន្ទាក់បំណុល” ព្រមទាំងបន្តពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅកម្ពុជា»

អត្ថបទទាំងមូលរបស់ស្ថានទូតចិនគឺ និយាយអំពីការរំឮកអនុស្សាវរីយ៍ចំពោះវីរជនចិន ក្នុងបុព្វហេតុនៃការថែរក្សាសន្តិភាព និងសកម្មភាពផ្សេងៗ។ ទាក់ទងនឹងការ និយាយបង្កាច់បង្ខូច ដោយគ្មានហេតុផលរបស់វិទ្យុ RFA ស្ថានទូតចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងជាដាច់ខាត ព្រមទាំងបានចេញផ្សាយអត្ថបទដើម្បីធ្វើការតវ៉ា និងការពន្យល់ដោយលើកឡើងការបកស្រាយចំនួន៣៖ ចិនផ្តល់ជំនួយដល់ការអភិវឌ្ឍកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន បានជួយការពារសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន។

ប្រាក់កម្ចីរបស់ចិន ផ្តល់ជូនទៅប្រទេសផ្សេងៗមិនដែលមានពាក់ព័ន្ធនឹងលក្ខខណ្ឌនយោបាយអ្វីមួយទេ ហើយក៏មិនដែលប្រើប្រាស់បំណុល មកដាក់សម្ពាធលើកម្ពុជាក្រោមរូបភាពណាមួយឡើយ។ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងកងទ័ពចិន និងកម្ពុជា គឺជាផ្នែកសំខាន់មួយនៃការកសាង «សហគមន៍ចែករំលែកអនាគតរួមគ្នា»។

អាមេរិកជាប្រទេសមួយដែលមាន «ចរិតស្មារតី» ចម្លែក ដែលតែងតែចូលចិត្តពាក់ស្លាកសញ្ញាឲ្យប្រទេសដទៃ ដែល «ស្មារតី» បែបនេះបានឈានទៅដល់ចំណុចមួយដែលមានស្ថានភាពរោគសាស្រ្ត ដោយបាន «ធ្វើនយោបាយម៉ាស់» «ធ្វើនយោបាយវីរ៉ុស» «ធ្វើនយោបាយវ៉ាក់សាំង» «ធ្វើនយោបាយផ្កាកប្បាស និងសម្បីតែជនជាតិចិនទៅសែនផ្នូរក៏ត្រូវបាន “ធ្វើជានយោបាយ” ផងដែរ»។

សរុបសេចក្តីមក ក្នុងចិត្តគំនិតរបស់ជនជាតិអាមេរិក ពួកគេធ្វើអ្វីនៅលើឆាកអន្តរជាតិត្រូវតែតំណាងឲ្យ «ភាពយុត្តិធម៌» ហើយប្រកាសសង្គ្រាមជាមួយ «អំពើអាក្រក់» ដោយពាក់ «ស្លាកសញ្ញា» លើភាគីម្ខាងទៀត ដូច្នេះទើបអាចរកបាននូវហេតុផលសម្រាប់ឥរិយាបទអន្តរជាតិទាំងអស់របស់ខ្លួន។

ចិត្តគំនិតរបស់ជនជាតិអាមេរិកពិតជាងាយយល់ណាស់ ជាមួយនឹងកម្លាំងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសចិន ធ្វើឲ្យតួនាទីអនុត្តរភាពរបស់អាមេរិកបានរងប្រឈម ដែលមិនធ្លាប់មានពីមុនមក។ បញ្ហាផ្លូវចិត្តរបស់ជនជាតិអាមេរិកមួយចំនួនមានភាពផុយស្រួយខ្លាំង ពួកគេមើលពុំឃើញភាពល្អបន្តិចរបស់ប្រទេសចិន និងស្តាប់មិនលឺសំដីល្អរបស់ប្រទេសចិនទេ។ នៅពេលណាដែលមានមតិវិជ្ជមានលើកឡើងពីប្រទេសចិន ពួកគេក៏គិតថាប្រទេសចិនកំពុងធ្វើការនាំចេញនូវឥទ្ធិពលរបស់ខ្លួន។

ក្នុងអត្ថបទរបស់វិទ្យុ RFA បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការទទួលស្គាល់ថាជំនួយបរទេសគឺជា «គុណធម៌របស់រដ្ឋាភិបាលចិន» ប៉ុន្តែក៏បាននិយាយផ្ទុយទៅវិញថា «វាស្ទើរតែគ្មានផលប្រយោជន៍អ្វីសម្រាប់ប្រជាជនកម្ពុជាទេ»។ ទាក់ទងនឹងការសន្និដ្ឋានរបស់វិទ្យុ RFA ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឆ្លើយតបដោយផ្ទាល់ថា «មានតែប្រជាជនកម្ពុជាទេដែលអាចសម្រេចចិត្តថាតើជំនួយរបស់ចិនល្អ ឬអាក្រក់?»

«ដើមផ្លែប៉េស និងដើមផ្លែផ្លាំ វាពុំមានការទាក់ទាញទេ ប៉ុន្តែនៅក្រោមដើម បែរជាមានមនុស្សដើរទៅមកក្លាយជាផ្លូវមួយ»។ ល្បិចតិចតួចរបស់ជនជាតិអាមេរិក គឺមិនអាចបន្លាចគេបានឡើយ, សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធជាច្រើនលើកច្រើនសាចំពោះការលើកឡើងថា «កម្ពុជាបានធ្លាក់ចូលអន្ទាក់បំណុលរបស់ចិន» និងបានសង្កត់ធ្ងន់ថា ការប្រាក់កម្ចីរបស់ចិនមានចំនួនទាប ហើយរយៈពេលសងក៏យូរដែរ អ្វីដែលកាន់តែសំខាន់បំផុតនោះគឺ ប្រទេសចិនតែងតែគោរពការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ប្រាក់កម្ចី ក៏មិនដែលយកបំណុលប្រាក់កម្ចីដើម្បីដាក់សម្ពាធមកលើប្រទេសកម្ពុជាទេ។

ជាការពិតណាស់ ជនជាតិអាមេរិកធ្វើបែបនេះគឺមិនល្ងង់ខ្លៅទេ នៅពេលពាក់ស្លាកសញ្ញាអ្វីឱ្យប្រទេសណាមួយ វាអាស្រ័យទៅលើភាពស្និទ្ធស្នាលនៃទំនាក់ទំនងរបស់ពួកគេជាមួយអាមេរិក ថាតើពួកគេគោរពតាមផលប្រយោជន៍ជាតិរបស់អាមេរិក ឬយ៉ាងណា វាគ្រាន់តែជាការរំលោភបំពានរបស់ជនជាតិអាមេរិកនៃ «ការធ្វើនយោបាយ» ឆ្លងអន្តរវិស័យដូចជាវប្បធម៌ នយោបាយ សេដ្ឋកិច្ច និងសូម្បីតែចំណេះដឹងទូទៅ ក្រមសីលធម៌ និងធម្មជាតិរបស់មនុស្ស។ នេះក៏ជាការឆ្លុះបញ្ចាំងពីភាពពិតនៃស្ថានភាពបច្ចុប្បន្ននៅក្នុងទឹកដីអាមេរិក ខ្សែព្រំដែននេះត្រូវបានកាត់ផ្តាច់ហើយ។

ក្រុមបញ្ញាវ័ន និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជាវិទ្យុ RFA គ្រាន់តែពឹងផ្អែកលើ «ការលក់ចម្រៀង» ដើម្បីហូបបាយប៉ុណ្ណោះ ដូច្នេះមិនមែនរាល់ស្លាកសញ្ញាបែបលក្ខណៈអាមេរិច សុទ្ធតែមានតម្លៃទទួលបានការយកចិត្តទុកដាក់ខ្លាំងនោះទេ៕