(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកែសម្រួលអត្រាពន្ធនាំចេញ លើមុខទំនិញកៅស៊ូ ដោយទម្លាក់អត្រាពន្ធនាំចេញ គួរឲ្យកត់សំគាល់ ដើម្បីជួយដល់អ្នកដាំដុះកៅស៊ូនៅកម្ពុជា។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបាន សម្រេចកែសម្រួលនូវអត្រាពន្ធ ដូចខាងក្រោម៖

- ពុំជាប់អាករ នាំចេញនោះទេបើតំលៃអាករនាំចេញទាបជាង១ពាន់ដុល្លារអាមេរិក ក្នុងមួយតោន
- ជាប់អារកនាំចេញ ៥០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញចាប់ពី១ពាន់ដុល្លារ​តែទាបជាង២ពាន់ដុល្លារ​ក្នុងមួយតោន
- ជាប់អាករនាំចេញ ១៥០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញចាប់ពី២ពាន់ដុល្លារតែទាបជាង៣ពាន់​ដុល្លារក្នុងមួយតោន
- ជាប់អាករនាំចេញ ២០០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញពី៣ពាន់ដុល្លារតែទាបជាង៤ពាន់ដុល្លារ​ក្នុងមួយតោន
- ជាប់អាករនាំចេញ ៣០០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញពី៤ពាន់ដុល្លារ​ក្នុងមួយឡើងទៅ។

គួរជម្រាបថា ការទម្លាក់ពន្ធលើការនាំចេញកៅស៊ូ របស់រាជរដ្ឋាភិបាលត្រូវបានគេដឹងថា ក្រោយពីឧស្សាហ៍កម្មមួយនេះ កំពុងគំរាមកំហែង ដោយសារតំលៃធ្លាក់ចុះនៃជ័រកៅស៊ូ ដែលនាំឲ្យប្រជាពលរដ្ឋ​ដែលមានចំការកៅស៊ូ ក៏ដូចជាម្ចាស់ចំការកៅស៊ូ ខាតបង់និងបាក់ទឹកចិត្ត ក្នុងការប្រកបរបរនេះ។ ដូច្នេះការទម្លាក់តំលៃពន្ធនេះនិងជួយឲ្យប្រជាពលរដ្ឋធូរស្រាលបានមួយកំរិត៕