(ភ្នំពេញ)៖ ម្ចាស់ហាងលក់ «អង្ករគ្រួសារ» របស់ក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប លោក គឹម សាវុធ បានបញ្ជាក់ឲ្យដឹងថា បើទោះបីរាជធានីភ្នំពេញ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃក្តី ក៏ហាងលក់អង្ករដែលជាតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋហូបចុកនោះ នៅតែបើលក់ដូចធម្មតា ហើយតម្លៃវិញក៏មិនដំឡើងថ្លៃដែរ។

លោក គឹម សាវុធ បានបញ្ជាក់ថា ហាង «អង្ករគ្រួសារ» របស់ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប នៅ៥ទីតាំងក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញរួមមាន៖

១៖ សាខាដង្កោ ផ្ទះលេខ 13E0 ផ្លូវ១៥ បុរីភ្នំពេញថ្មីចំការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ 092 650 838, 088 999 4427
២៖ សាខាពោធិសែនជ័យ ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 092 796 119, 010 633 317
៣៖ សាខាទំនប់ទឹក ផ្ទះលេខ14C ផ្លូវ១៩១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ 011 846 555
៤៖ សាខាច្បារអំពៅ៣ ផ្លូវអ្នកតាឃ្លាំង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ 085 777 436
៥៖ សាខាច្បារអំពៅ២ 089222032។ លេខទូរស័ព្ទបន្ទាន់ 011970303/ 010970303

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញ នៅទីតាំងដែលក្បែរផ្ទះរបស់ខ្លួន ឬកម្មង់ទិញតាមអនឡាញ។

ការចេញមកប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទខ្ទប់ (LockDown) រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះជាដាច់ខាត បើគ្មានករណីចាំបាច់ លើកលែងទិញម្ហូបអាហារប៉ុណ្ណោះ៕