(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៨,៨២៦,០០៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៨៥,៤២៥នាក់ និងជាសះស្បើយឡើងវិញ ១១១,៦០៨,៣៩៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ១៤៩,២២៣នាក់ ស្លាប់ចំនួន ៥៧៨,០៩២នាក់ និងជាសះស្បើយចំនួន ២៤, ៦៩៦,១៦១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៤,០៧០,៨៩០នាក់ ស្លាប់ចំនួន ១៧៣,១៥២នាក់ និងជាសះស្បើយ ១២,៤២៦, ១៤៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៦៧៧,៥៦៤នាក់ ស្លាប់ ៣៦២,១៨០នាក់ និងជាសះស្បើយ ១២,១៧០, ៧៧១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖