(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនបុគ្គលិកអប់រំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ស្អែកនេះតទៅ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងអប់រំ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនបុគ្គលិកអប់រំ នៅរាជធានីភ្នំពេញនេះ ធ្វើឡើងនៅទីតាំងចំនួន១៥។ ដោយឡែក ទីតាំងចាក់វ៉ាក់សាំងសាលាបឋមសិក្សាស្ទឹងមានជ័យ ត្រូវប្ដូរទៅទីតាំងចាក់វ៉ាក់សាំង វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងវិទ្យាល័យ ច.ប.ហ.ស ជម្ពូវ័ន ត្រូវប្ដូរទៅទីតាំងសាលាបឋមសិក្សាតាំងកសាងវិញ។

ខាងក្រោមនេះ ជាទីតាំងដែលដំណើរការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំ នៅរាជធានីភ្នំពេញ៖