(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងរយៈពេលនេះតំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន។

ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបន្តការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើនមានឡើងជាញឹកញាប់ ពិសេសបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល៕