(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឱ្យដំណើរការ សាលាដំបូងខេត្តកែប។

តាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា សាលាដំបូងខេត្តកែប ត្រូវដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១តទៅ ដោយនៅអមសាលាដំបូងខេត្តកែប មានអយ្យការមួយ ស្របតាមបទប្បញ្ញត្តិដូចមានចែងនៅក្នុងច្បាប់ស្តីពីអង្គការតុលាការ និងច្បាប់ជាធរមានពាក់ព័ន្ធដទៃផ្សេងទៀត៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖