(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្ញើសារជូនពរដល់អតិថិជននៅទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ ចម្រើន និងសុភមង្គលជានិច្ចនិរន្តរ។

អ្នកឧកញ៉ា លាង ឃុន ក៏អំពាវនាវដល់អតិថិជនទាំងអស់ សូមមេត្តានៅផ្ទះក្នុងអំឡុងពេលចូលឆ្នាំ និងគោរពវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ជាទីបំផុត ដើម្បីយកឈ្នះជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕