(ភ្នំពេញ)៖ អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា នៅម៉ោងប្រមាណជាង៩យប់ថ្ងៃទី៤ ខែមីនានេះ មានករណីឆេះរថយន្តដឹកសាំងមួយគ្រឿង របស់ក្រុមហ៊ុនតេលា ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

លោកអធិការបានបន្តថា ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចពន្លត់ អគ្គិភ័យបានចេញអន្តរាគមន៍ភ្លាមៗ ដោយបាញ់ទឹកពន្លត់ ទើបអគ្គិភ័យនោះមិនបានឲ្យឆេះធ្ងន់ធ្ងរ ហើយរលត់ទៅវិញ។ ចំពោះមូលហេតុនៃការឆេះនេះ ដោយសារទុស្សេចរន្តអគ្គិសនីផ្នែកខាងមុខ៕