(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនក្រុមគ្រូពេទ្យនៅទូទាំងរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាឱកាសនេះ ត្រូវបានចែកជូនក្រុមគ្រូពេទ្យ ចំនួន១,២៤០នាក់ ក្នុងម្នាក់១០ម៉ឺនរៀល។ ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន ជូនក្រុមគ្រូពេទ្យទាំងអស់នោះផងដែរ។

គួរជម្រាបថា មកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងជំងឺកូវីដ១៩ និងកាន់តែសកម្មបន្ថែមទៀត លើការព្យាបាលអ្នកដែលកើតជំងឺកូវីដ១៩៕