(ភ្នំពេញ)៖ នៅថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន១៣​លើក ក្នុង​នោះ​យប់៦​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៨​នាក់ រងរបួស​ធ្ងន់ ១៥​នាក់ និង​របួសស្រាល១៦​នាក់ នេះបើយោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគរបាលចរាចរណ៍ និងសណ្តាប់ធ្នា​ប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្តសរុបចំនួន១៧​គ្រឿង រួមមានម៉ូតូ​ចំនួន១០​គ្រឿង រថយន្ត​ធុន​តូចចំនួន ២​គ្រឿង រថយន្ត​ធុន​ធំចំនួន៣​គ្រឿង, យាន​ផ្សេងៗ២​គ្រឿង និង​អ្នក​ថ្មើរជើង២​នាក់ ហើយមូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានល្មើស​ល្បឿន, មិន​គោរព​សិទ្ធិ, បត់​គ្រោះថ្នាក់, ស្រវឹង, ងងុយដេក។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ (​យប់៣​នាក់​)។

ជាមួយគ្នានេះដែរ នៅថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៩,៥៥៤​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៤,៨១៦​គ្រឿង ពិន័យ​សរុប ៤,៧៣៨​គ្រឿង និង​អប់រំ​អ្នក មិន​ពាក់​មួកសុវត្ថិភាព ១,៩២៧​នាក់ ៕ ​