(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនាយកខុទ្ទល័យរបស់ប្រធាន គ.ជ.ប។

ព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ព្រះមហាក្សត្របានសម្រេចត្រាស់បង្គាប់ជូន៖

*ទី១៖ លោក សោម សូរីដា ជាទីប្រឹក្សាគណៈកម្មការជាតិរៀបចំការបោះឆ្នោត មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ លោក ស៊ិន ដារ៉ា ជានាយកខុទ្ទកាល័យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖