(ភ្នំពេញ)៖ បុរសអនាថាម្នាក់ ដើរធ្វើការឲ្យគេដូរ​បាយមួយថ្ងៃ ដើម្បីរស់មួយថ្ងៃ ហើយបានចង-កសម្លាប់ខ្លួន នៅផ្ទះទិញលក់អេតចាយ ដែលជាកន្លែង ដែលខ្លួនធ្លាប់ចេញចូល ទៅជួយធ្វើការ នៅទីនោះ​បង្កឲ្យ​មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ​នៅថ្ងៃទី៣ ខែមីនា ២០១៦។ ជនរងគ្រោះធ្វើអត្តឃាតនៅផ្ទះ​លក់អេតចាយ ដែលមានម្ចាស់ឈ្មោះ ញ៉ែម សំអូន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរទិញ និងលក់អេតចាយ ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ សពជនអនាថានេះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរៀបចំទុកដាក់​នៅវត្តដើម្បី​បូជាហើយ៕