(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន របស់លោក បានបន្តប្រតិបត្តិការ ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន មួយទៀតស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលចាប់បុរសម្នាក់ និងដកហូតថ្នាំញៀនចំនួន៩កញ្ចប់ផងដែរ។

ជនសង្ស័យ មានឈ្មោះ យូ ពុទ្ធី អាយុ៥០ឆ្នាំ ស្រុកកំណើតនៅខេត្តបាត់ដំបង។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនភ្លាមៗ​ទៅកាន់ស្នងការដ្ឋាន​នគរបាលខេត្ត​ដើម្បីចាត់ការបន្តទៀត។ សូម​បញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាល បានបង្ក្រាបករណីគ្រឿងជាបន្តបន្ទាប់ និងចាប់ខ្លួនជនសង្ស័យ ព្រមទំាំងដកហូតថ្នាំញៀន​បានមួយចំនួន​ផងដែរ៕