(កំពង់ចាម)៖ គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ទីតាំងចំនួន១១កន្លែងនៅខេត្តកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

ការសម្រេចអនុញ្ញាតឲ្យបើកទីតាំងទាំងនេះឡើងវិញ បន្ទាប់ពីមន្ដ្រីសុខាភិបាល និងអាជ្ញាធរ បានពិនិត្យឃើញថា មិនមានអ្នកកើតជំងឺកូវីដបន្ដទៀត ចេញពីទីតាំងដែលបានបិទនោះទេ៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ៖