(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៦ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី ជួញដូរ៩ករណី និងដាំដុះ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១០៨ករណី ឃាត់មនុស្ស២១៤នាក់ (ស្រី១៧នាក់)៕