(ភ្នំពេញ)៖ លោក សេង ជ័យវុធ ទីប្រឹក្សារបស់បណ្តាញព័ត៌មាន Fresh News បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ប្រកបដោយជោគជ័យ ផ្នែកវិស្វកម្មសកល សម្រាប់ការអភិវឌ្ឍ បរិស្ថាន និងសង្គម (Global engineering for development environment and society) ពីប្រទេសជប៉ុន។

លោក សេង ជ័យវុធ បានក្លាយជាបណ្ឌិត បន្ទាប់ពីប្រឹងប្រែងចំណាយពេលសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ (Tokyo Institute of Technology) ដែលស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន អស់រយៈពេល៣ឆ្នាំ។

ក្នុងឱកាសនេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News បានសម្តែងក្តីរីករាយ និងបានថ្លែងសារអបអរសាទរចំពោះលោក សេង ជ័យវុធ ដែលទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ប្រកបដោយជោគជ័យ ពីប្រទេសជប៉ុន។

លោក លឹម ជាវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសារទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកបណ្ឌិត សេង ជ័យវុធ ទីប្រឹក្សារបស់បណ្តាញព័ត៌មាន Fresh News បានទើបតែទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ប្រកបដោយជោគជ័យ ផ្នែកវិស្វកម្មសកល សម្រាប់ការអភិវឌ្ឍ បរិស្ថាន និងសង្គម (Global engineering for development environment and society) របស់វិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ (Tokyo Institute of Technology) ដែលស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានរយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១។ ខ្ញុំសូមជូនពរចំពោះលោកបណ្ឌិត និងក្រុមគ្រួសារ សូមជួបប្រកបតែសុខភាពបរិបូរណ៌ សុភមង្គល និងវិបុលសុខគ្រប់ប្រការ»