(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយថវិកាសរុប ១,៧៦០លានរៀល និងឃីតបន្ថែមទៀត ដល់ខេត្តជាប់ព្រំដែនចំនួន១៩ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែមេសានេះ។

លោកស្រី យក់ សម្បត្តិ ខេត្តទាំង១៩នោះរួមមាន៖ ខេត្តបាត់ដំបង ១៥០លានរៀល, ខេត្តបន្ទាយមានជ័យ ២០០លានរៀល, ខេត្តប៉ៃលិន ៦០លានរៀល, ខេត្តកោះកុង ២០លានរៀល, ខេត្តពោធិ៍សាត់ ២០០លានរៀល, ខេត្តព្រះវិហារ ៤០លានរៀល, ខេត្តកណ្តាល ១៨០លានរៀល, ខេត្តស្វាយរៀង ៦០លានរៀល, ខេត្តព្រៃវែង ២២០លានរៀល, ខេត្តត្បូងឃ្មុំ ៨០លានរៀល, ខេត្តក្រចេះ៧០លានរៀល, ខេត្តតាកែវ ២០លានរៀល, ខេត្តកំពង់ចាម ៥០លានរៀល, ខេត្តកំពង់ឆ្នាំង ២០លានរៀល, ខេត្តកំពង់ស្ពឺ ៥០លានរៀល, ខេត្តកំពង់ធំ៣០លានរៀល, ខេត្តស្ទឹងត្រែង ១០លានរៀល, ខេត្តព្រះសីហនុ ១៥០លានរៀល, ខេត្តសៀមរាប ១៥០លានរៀល។

ក្រៅពីបន្ថែមថវិកានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភសម្ភារៈប្រើប្រាស់ចំនួន៣ពាន់ឃីត ជូនខេត្តចំនួន១១ ដែលមានដូចជា៖ ខេត្តបាត់ដំបង ៤០០ឃីត, ខេត្តបន្ទាយមានជ័យ ៤០០ឃីត, ខេត្តឧត្តមានជ័យ ២០០ឃីត, ខេត្តពោធិ៍សាត់ ៥០០ឃីត, ខេត្តព្រះវិហារ ២០០ឃីត, ខេត្តស្វាយរៀង ២០០ឃីត, ព្រៃវែង ៣០០ឃីត, ខេត្តក្រចេះ ១០០ឃីត, ខេត្ត កែប ១០០ឃីត, ខេត្តកំពង់ស្ពឺ ២០០ឃីត, ខេត្តកំពង់ធំ ៤០០ឃីត៕