(បាត់ដំបង)៖ បុរសម្នាក់បានបើកត្រាក់ទ័រភ្ជួរដីធ្វើចម្ការ ស្រាប់តែជាន់មីតោន បណ្តាលឲ្យលាន់ស្នូរដូចរន្ទះ រងរបួសយ៉ាងធ្ងន់ធ្ងរឃើញគួរឲ្យអាណោច ហើយបានស្លាប់នៅតាមផ្លូវ បញ្ជូនទៅមន្ទីរពេទ្យ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ នៅចំនុចភូមិកញ្ជាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះឡុង សុជាតិ អាយុ៣៤ឆ្នាំ មុខរបរយោធា ក្នុងអង្គភាពកងពលតូចលេខ៥២ រស់នៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

បច្ចុប្បន្នសពជនរងគ្រោះ កំពុងធ្វើបុណ្យតាមប្រពៃណី ចំណែកត្រាក់ទ័របានខូចខាតស្ទើរទាំងស្រុង៕