(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៣ នាក់ថែមទៀត ខណៈអ្នកជំងឺ៩៤នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣១លាន ៩០ម៉ឺននាក់ ស្លាប់ជាង ២លាន ៨៦ម៉ឺននាក់ និងជាសះស្បើយជាង ១០៦លាន ១៩ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសអំពីករណីជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

៤៖ លោក ង្វៀង សួនហ៊្វុក ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាម

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ង្វៀង សួនហ៊្វុក ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម

៦៖ ទីបំផុតលោក Pham Minh Chinh ត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម

៧៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូន លោក ផាម មិញជិញ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីវៀតណាម

៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣.៦៩ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧០នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៩៖ ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ

១០៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត ២០០នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១១៖ សប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

១២៖ ជាលើកដំបូង! ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

១៣៖ សាលារាជធានីភ្នំពេញ អំពាវនាវឲ្យអាជីវករទាំងអស់នៅផ្សារអូរឫស្សី ទៅយកសំណាកជាបន្ទាន់, បើអាជីវករណា គេចវេសទៅយកសំណាក មិនឲ្យចូលលក់ឡើយក្រោយបើកផ្សារឡើងវិញ

១៤៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Najib Razak ប្តឹងឧទ្ធរណ៍ប្រឆាំងការផ្តន្ទាទោសដាក់ពន្ធនាគារជាង១០ឆ្នាំ ពីបទពុករលួយ

១៥៖ វិទ្យាល័យបាក់ទូក ជាកន្លែងសម្រាប់យកសំណាករបស់អាជីវករទាំងអស់ នៅផ្សារអូរឫស្សី

១៦៖ គ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី និងទីម័រខាងកើតផ្តាច់ជីវិតមនុស្ស ៧៦នាក់

១៧៖ សម្តេចពិជ័យ សេនា ទៀ បាញ់៖ សម្តេចតេជោ ហ៊ុន សែន មិនដែលមានទម្លាប់ទុកប្រជាជនចោល ក្នុងគ្រាលំបាកនោះឡើយ

១៨៖ ប្រ៊ុយណេអះអាងថា បណ្តាមេដឹកនាំអាស៊ាននឹងរៀបចំកិច្ចប្រជុំ ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅក្នុងទីក្រុងហ្សាការតា

១៩៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ ៣ការពារ ៣កុំ បូកនឹងការចាក់វ៉ាក់សាំង និងមិនចាំបាច់កុំចេញពីផ្ទះ នឹងអាចបិទបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ»ក្នុងពេលដ៏ឆាប់

២០៖ ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃ Amazon ប្រេស៊ីលត្រូវការជំនួយជាង «១ពាន់លានដុល្លារ» ពីអាមេរិក និងប្រទេសផ្សេងទៀត

២១៖ ក្រសួងសុខាភិបាល នឹងពង្រីកទីតាំងមន្ទីរពិសោធន៍តេស្ដរកកូវីដ១៩ បន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងការឆ្លងរាតត្បាតនៅក្នុងសហគមន៍

២២៖ មនុស្សស្លាប់កើនដល់ ២៦នាក់ ក្នុងករណីលិចសាឡាងដឹកអ្នកដំណើរ នៅបង់ក្លាដែស

២៣៖ អាជ្ញាធរអំពាវនាវឲ្យក្រុមអាជីវករនៅផ្សារចាស់ដែលជាប់ពាក់ព័ន្ធ និងមានតូបនៅក្បែរតូបអ្នកកើតកូវីដម្នាក់ទៅយកសំណាក, បើគេចវេសនឹងប្រឈមវិធានការរដ្ឋបាល

២៤៖ ចិននឹងបរិច្ចាគវ៉ាក់សាំងចំនួន១៥០,០០០ដូស ដល់ប្រទេសអែលសាល់វ៉ាឌ័រ

២៥៖ ៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ១៤ម៉ឺននាក់

២៦៖ ប្រជាជនប៉ាគីស្ថាននាំគ្នាសម្រុកទិញវ៉ាក់សាំងកូវីដ-១៩ របស់រុស្ស៊ី ខណៈទីផ្សារឯកជនបើកលក់

២៧៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋ ដើម្បីបំផុសស្មារតីទិញ និងប្រើប្រាស់ផលិតផលខ្មែរ

២៨៖ ថៃ៖ កោះ Phuket ចាប់ផ្ដើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ មុននឹងបើកវិស័យទេសចរណ៍ឡើងវិញ

២៩៖ ខេត្តចំនួន៣៤នៅថៃ រងការបំផ្លិចបំផ្លាញដោយសារព្យុះ ហើយមនុស្សម្នាក់បាត់បង់ជីវិត

៣០៖ នាយករដ្ឋមន្ត្រីអង់គ្លេសនឹងដាក់ចេញផែនការ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ

៣១៖ អតីតប្រធានាធិបតីឡាវលោក Choummaly Sayasone ត្រូវបានជួយសង្គ្រោះ ក្រោយជួបគ្រោះថ្នាក់លិចទូក, មនុស្ស៨នាក់ស្លាប់

- ព័ត៌មាន Fresh News Plus

១៖ ទិន្នន័យអ្នកប្រើប្រាស់ Facebook ប្រមាណ ៥០០លាននាក់ ត្រូវបានគេប្រកាសទម្លាយជាសាធារណៈ

២៖ Greenwood រកបានគ្រាប់ទី២ នៅ PL រដូវកាលនេះ ក្នុងជ័យជម្នះ ២-១ ទៅលើ Brighton

៣៖ ក្រុមកីឡាករ Valencia នាំគ្នាដើរចេញពីទីលានក្នុងជំនួបទល់នឹង Cadiz ដោយសាររើសអើងពូជសាសន៍

៤៖ ចំណុចខ្លឹមៗទាំង១០ អ្នកគួរស្វែងយល់ ពី កញ្ញាឯកជនជាតិអាមេរិក ស្បែកខ្មៅ «Abena Appiah» ម្ចាស់មកុដ «Miss Grand International» ២០២០!

៥៖ ចំណេះដឹងទូទៅ៖ មិនគួរឱ្យជឿថា កន្លែងដែលជ្រៅជាងគេបំផុតរបស់ផែនដី គឺវែងជាងកម្ពស់ភ្នំអេវឺរ៉េសនោះទៅទៀត

៦៖ LG បញ្ជាក់ជាផ្លូវការនៅថ្ងៃនេះថា ខ្លួនបានសម្រេចចិត្តចាកចេញពីអាជីវកម្មទូរស័ព្ទចល័ត

៧៖ ក្រោយព្យាបាល១៥ថ្ងៃ សួស វីហ្សា ធូរស្បើយច្រើន និងត្រៀមចេញទៅផ្ទះ ប្រសិនបើបន្តធ្វើតេស្តសំណាក «អវិជ្ជមាន»

៨៖ តារាចម្រៀងហង្សមាស ធែល ថៃ បញ្ជាក់ថា ជាសះស្បើយពីជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ ព្យាបាលពីក្រុមគ្រូពេទ្យ

៩៖ លោក មាស ចាន់ណា បង្ខំចិត្តឲ្យ វ៉ា សុខថន ចាកចេញទាំងដឹងក្រុមត្រូវជួបបញ្ហា ព្រោះ...!

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com