(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពរបស់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី បានទទួលមរណភាពនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ៕