(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៣ករណី ក្នុងនោះករណីប្រើប្រាស់ ៣ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ២០នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ២៣៥.៩៧ក្រាម និង ៣៨កញ្ចប់តូចទៀត។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥៥ករណី ឃាត់មនុស្ស ១១៤នាក់ (ស្រី ៧នាក់)៕