(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី០៤ ខែមេសា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ផ្អាកការចរាចរ សកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជំរុញឱ្យរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ (ចុចអាន)

៣៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូសបានប្រគល់ជូនកម្ពុជារួចរាល់ហើយ​ (ចុចអាន)

៤៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការផ្សារអូរឫស្សីរយៈពេល១៤ថ្ងៃ ក្រោយរកឃើញអ្នកកើតកូវីដ១៩ ចំនួន ៦នាក់​ (ចុចអាន)

៥៖ ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ចុចអាន)

៦៖ ក្រសួងសុខាភិបាល ជូនដំណឹងពីការផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ (ចុចអាន)

៨៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ (ចុចអាន)

៩៖ អតីតមន្ដ្រីជាន់ខ្ពស់ និងយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៣នាក់ ប្រកាសសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន កំណត់ផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបាន១លានដូស ក្នុងមួយខែ (ចុចអាន)