(បន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចូលរួមសម្របសម្រួល និងរកដំណោះស្រាយករណី វិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ក្នុងពិធីនេះ មានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យ លោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ ក្រុមការងារមន្រ្ដីជំនាញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន រួមជាមួយអ្នកតំណាងប្រជាពលរដ្ឋ ១៦៧គ្រួសារ និងអ្នកតំណាងប្រជាពលរដ្ឋជនពិការ។

ជាលទ្ធផល គឺភាគីទាំងសងខាង រវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការ បានព្រមទទួលយកដំណោះស្រាយ របស់ក្រុមការងារ ដែលបានជួយសម្របសម្រួល៕