(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានទទួលការឧបត្ថម្ភ ជាថវិកា សម្ភារមួយចំនួន ពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់ការចូលរួម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។

ក្នុងនោះ សប្បុរជនទី១៖ លោក កាំង គីមហុង និងលោកស្រី លី សៀវម៉ី បានឧបត្ថមមីជាតិ១០០កេស, ទឹកក្រូច១០០កេស និងថវិកា ចំនួន៤,០០០,០០០រៀល និងទី២៖ លោក ភាង ភានិត និងភរិយា ឧបត្ថមនូវទឹកសុទ្ធ១០០កេស, មី៥០កេស, ម៉ាស់៥០ប្រអប់ និងអាល់កុលចំនួន០២កាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានប្រគល់លិខិតថ្លែងអំណរគុណ និងបានកោតសរសើរដល់នូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោក-លោកស្រី ដែលបានចូលរួមចំណែកចំពោះសុខទុក្ខរបស់កងកម្លាំងនគរបាលខេត្តកំពង់ចាមទាំងមូល តាមយៈការឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារជាច្រើន ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕