(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ ១០៥នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៤នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៨លាន ២៣ម៉ឺននាក់ ស្លាប់ជាង ២លាន ៨០ម៉ឺននាក់ និងជាសះស្បើយជាង ១០៣លាន ៤៣ម៉ឺននាក់!

៣៖ សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.៩ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣៩នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៥៖ សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្តេចម៉ែ ដែលព្រះរាជទាន២០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ

៦៖ មេដឹកនាំប្រទេសចំនួន ២៣ និង WHO គាំទ្រការបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោក

៧៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ

៨៖ សភាប្រជាជនចិនអនុម័ត លើផែនការធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅហុងកុង

៩៖ មន្ទីរពេទ្យកាល់ម៉ែត សូមច្រានចោលនូវព័ត៌មានជាសារសំលេង ផ្សព្វផ្សាយតាមប្រព័ន្ធនានាមួយចំនួន ដែលផ្សាយលើសពីការពិត ដោយលើកឡើងថាមានការផ្ទុះជំងឺ Covid-19 នៅមន្ទីរពេទ្យកាល់ម៉ែត

១០៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ចំនួនមនុស្សស្លាប់កើនដល់ជាង ៥០០នាក់ ខណៈមហាអំណាចនានា បន្តថ្កោលទោសរបបយោធា»

១១៖ លោក ជិន ម៉ាលីន៖ ការស្រាវជ្រាវ នៃរបាយការណ៍របស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ

១២៖ បារាំងថ្កោលទោសអំពើហិង្សា និងការសម្លាប់មនុស្សនៅមីយ៉ាន់ម៉ា, បារាំងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំ និងបើកកិច្ចសន្ទនា

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា, តំបន់មួយចំនួនមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ

១៤៖ ហ្វីលីពីនទទួលបានបាច់ដំបូង នៃវ៉ាក់សាំង Sinovac ដែលខ្លួនបានបញ្ជាទិញពីប្រទេសចិន

១៥៖ សហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយមីយ៉ាន់ម៉ាត្រូវផ្អាក, កម្មវិធីអនុគ្រោះពន្ធ (GSP) កំពុងស្ថិតក្នុងការពិចារណា

១៦៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងរៀបចំកិច្ចប្រជុំស្តីពីបញ្ហានៅមីយ៉ាន់ម៉ា នៅថ្ងៃពុធសប្តាហ៍នេះ

១៧៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៨៖ ប្រធានាធិបតីអ៉ុយរ៉ាហ្គាយ ទទួលការចាក់វ៉ាក់សាំងចិន Sinovac ដូសដំបូង

១៩៖ តុលាការនៅវៀតណាមកាត់ទោស បុគ្គលិកបម្រើការលើយន្តហោះម្នាក់ ដោយសារបំពានការធ្វើចត្តាឡីស័ក ហើយចម្លងកូវីដ-១៩ ដល់អ្នកដទៃ

២០៖ រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញរដ្ឋមន្ត្រីការបរទេស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មកបំពេញទស្សនកិច្ចនៅប៉េកាំង

២១៖ ប្រធានាធិបតីប្រេស៉ីល ដោះដូររដ្ឋមន្រ្តីការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តី

២២៖ ប្រទេសអាស៊ីដូចជាកូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី កំពុងរកប្រភពវ៉ាក់សាំងបន្ថែម ក្រោយឥណ្ឌាផ្អាកការផ្គត់ផ្គង់ទៅ COVAX

២៣៖ អ៉ីរ៉ង់បញ្ជាក់ជាថ្មីថានឹងមិនបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម២០ភាគរយឡើយ, បើអាមេរិកមិនដកទណ្ឌកម្ម

២៤៖ បទវិភាគអន្តរជាតិ៖ អាចមានទេ? បក្សសម្ព័ន្ធ «NATO អាស៊ី» ប្រឆាំងចិន

- ព័ត៌មាន Fresh News Plus

១៖ រដ្ឋាភិបាលជប៉ុន បញ្ឈប់ការប្រើប្រាស់កម្មវិធី LINE ជាបណ្ដោះអាសន្ន ក្រោយពេលបែកធ្លាយព័ត៌មានរសើប

២៖ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup នឹងត្រូវប្រើជាព្រឹត្តិការណ៍សាកល្បងការវិលមកវិញនៃអ្នកគាំទ្រ

៣៖ អត្តពលិកក្រៅប្រទេសនានា អាចនឹងចូលរួមក្នុងព្រឹត្តិការណ៍សាកល្បង Olympic 2020

៤៖ Top scorer ប្រចាំក្លិបមេឃខៀវ Aguero ប្រកាសចាកចេញពីក្លិប ក្រោយរួមរស់បាន ១០ឆ្នាំ

៥៖ Frappart ក្លាយជាស្ត្រីដំបូងគេ ដែលធ្វើជាអាជ្ញាកណ្តាលឲ្យការប្រកួតវគ្គជម្រុះ World Cup ផ្នែកបុរស

៦៖ ចំណេះដឹងទូទៅ៖ យន្តហោះចម្បាំងសម័យទំនើបដែលត្រូវបានផលិត និងប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោក

៧៖ នាយ ចឺម និងក្រុមគ្រួសារ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ខណៈលទ្ធផលធ្វើតេស្តចុងក្រោយ បង្ហាញថា «អវិជ្ជមានកូវីដ-១៩»

៨៖ ក្រុមហ៊ុនផលិតរថយន្ត Hyundai ផ្អាកការផលិតនៅប្រទេសកូរ៉េខាងត្បូង ដោយសារតែកង្វះខាតបន្ទះឈីប

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com