(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៦ម្សិលមិញ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន១២លើក ក្នុងនោះយប់៦លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៦នាក់ ​(ស្រី៤នាក់) រងរបួសធ្ងន់៩នាក់ ​(ស្រី៣នាក់) និងរបួសស្រាល៣នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង១២លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូ​ចំនួន១០គ្រឿង រថយន្តធុនតូចចំនួន ៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងអ្នកថ្មើរជើង៥នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៨លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ១លើក និងប្រជែងគ្រោះថ្នាក់២លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១១នាក់ ​(​យប់៦នាក់)។

ជាមួយគ្នានេះ នៅថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៦ម្សិលមិញនេះដែរ​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​ សរុប​ទូទាំងប្រទេស​មាន ចំនួន៨៧០៣គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន៤០១៧គ្រឿង ​ពិន័យ​សរុប៤៦៨៦គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៤៦០នាក់៕