(សៀមរាប)៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៦២គ្រួសារ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន ៤៤៧គ្រួសារ៖ ក្រុងសៀមរាប ១១៨គ្រួសារ ស្រុកប្រាសាទបាគង ១០០គ្រួសារ ស្រុកបន្ទាយស្រី ១០០គ្រួសារ ស្រុកពួក ៥២គ្រួសារ និងស្រុកអង្គរធំ ៧៧គ្រួសារ។

ចំណែកប្រជាពលរដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន ១៥គ្រួសារ៖ គឺនៅក្រុងសៀមរាប ៤គ្រួសារ ស្រុកសូទ្រនិគម ៣គ្រួសារ ស្រុកប្រាសាទបាគង ១គ្រួសារ និងស្រុកស្វាយលើ ៧គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕