(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលវែង នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានរយៈពេលប្រមាណ០៨ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទៀបភ្លឺផងដែរ៕