(ភ្នំពេញ)៖ ពេលបាត់បង់ធ្មេញ គ្រប់គ្នាតែងតែបារម្ភថា នឹងប៉ះពាល់ដល់ធ្មេញធម្មជាតិផ្សេងទៀត រាល់ពេលដែល ទទួលសេវាដាក់ធ្មេញ ប៉ុន្តែបច្ចេកទេសដ៏មានប្រសិទ្ធភាពបំផុត និងមិនប៉ះពាល់ ដល់ធ្មេញធម្មជាតិត្រូវ បានរកឃើញ និងពេញនិយមនៅតាមបណ្តា ប្រទេសជឿនលឿន នោះគឺការដាំបង្គោលក្នុងឆ្អឹង (Dental Implant) ។ នេះបើតាម​ការ បញ្ជាក់របស់លោកទន្តបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមទន្តបណ្ឌិត នៃមន្ទីរព្យាបាលធ្មេញបស្ចិម។ ចាប់ពីថ្ងៃនេះ រហូតដល់ចុង ខែឧសភា ឆ្នាំ២០១៦ នេះ លោកអ្នកនឹងចំណេញ ថវិកា​ហូតដល់ ៣៩៧.៥០ដុល្លារអាមេរិក ពីមន្ទីរព្យាបាលធ្មេញបស្ចិម សម្រាប់សេវាកម្មនេះ។

លោកទន្តបណ្ឌិតបានបន្តទៀតថា​ សារៈសំខាន់នៃបច្ចេកទេសនេះ គឺបាត់ធ្មេញមួយ យើងដាំធ្មេញតែមួយ ជំនួសប៉ុណ្ណោះ ហើយមិនប៉ះពាល់ដល់ធ្មេញ ធម្មជាតិដែលនៅសងខាងឡើយ។ លើសពីនេះ បច្ចេកទេសដែលកំពុង ល្បីល្បាញក្នុងពិភពលោកនេះ ធ្វើឲ្យធ្មេញដែលដាក់នោះរឹងមាំ និងជាប់បានយូរឆ្នាំ។ លោកសង្កត់ធ្ងន់ថា នៅតាមបណ្តាប្រទេសជឿនលឿន ប្រជាពលរដ្ឋគេ មានជីវភាពធូរធា​ ហើយការយល់ដឹងរបស់គេខ្ពស់ ដូចនេះហើយអ្នកជំងឺនៅទីនោះ បានជ្រើសរើស និងទុកចិត្តបច្ចេកទេសនេះ។ សម្រាប់កម្ពុជាបច្ចុប្បន្ន ប្រជាជន ចាប់ផ្តើមយល់ដឹងច្រើន ហើយគេក៏កំពុងចាប់អារម្មណ៍ បច្ចេកទេសថ្មីនេះដែរ។

លោកទន្តបណ្ឌិត ដែលមានបទពិសោធន៍ជិត២០ឆ្នាំរូបនេះ បានបន្តទៀតថា មានប្រព័ន្ធរាប់រយ ដែលគេប្រើប្រាស់សម្រាប់ការដាំបង្គោលធ្មេញ ក្នុងឆ្អឹងនេះ ហើយនៅ មន្ទីរព្យាបាលធ្មេញបស្ចិម បានជ្រើសរើសប្រព័ន្ធ តែបីប៉ុណ្ណោះ ដែលប្រព័ន្ធនោះរួមមាន Straumann របស់ប្រទេសស្វីស (លំដាប់ថ្នាក់លេខ១ ក្នុងលោក)  ប្រព័ន្ធ Nobel Biocare របស់អាមេរិក (លំដាប់ថ្នាក់លេខ១ នៅអាមេរិក) និងប្រព័ន្ធ Osstem របស់ប្រទេសកូរ៉េ (លំដាប់ថ្នាក់លេខ១ នៅអាស៊ី)។

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ខាងមុន មន្ទីរព្យាបាលធ្មេញបស្ចិម បានផ្តល់ជូនការបញ្ចុះតម្លៃ រហូតដល់២៥ភាគរយ និងឥតគិតថ្លៃសម្រាប់ការ ពិគ្រោះ និងការថតអ៉ិចរ៉េ ដែលអតិថិជនទាំងអស់ អាចសន្សំថវិការហូតដល់ ៣៩៧.៥០ ដុល្លារអាមេរិក ក្នុងមួយបង្គោល។ សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង មន្ទីរព្យាបាលធ្មេញបស្ចិមគ្រប់សាខា (ភ្នំពេញ និងសៀមរាប) ឬទូរស័ព្ទលេខ ០១៧ ៣០០ ៣០០ និង ០២៣ ៩៩៦ ៨៨៨៕