(ភ្នំពេញ)៖ លោក ខេមរៈ សេរីមន្ត និងកញ្ញា មាស សុខសោភា នៅរាត្រីថ្ងៃអាទិត្យ ពិតជាអង្រួនឆាក SINGHA Beer ក្នុងព្រឹត្ដិការណ៍ក្របខ័ណ្ឌ English Premier League (EPL) ដែលមានការ​ប្រកួត​ដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនអាច រំលងបាន គឺការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United ដោយមានការផ្សាយបន្តផ្ទាល់នៅពហុកីឡដ្ឋាន SINGHA នាមជ្ឈមណ្ឌលកោះពេជ្រ ខាងមុខស្ពាន នាគភ្លោះ ចាប់ពីម៉ោង៥ល្ងាចតទៅ។

ព្រឹត្តិការណ៍ធំដ៏គួរឲ្យរំភើបដែលអ្នកគាំទ្រជាច្រើននៅកម្ពុជាបាន និងកំពុងរង់ចាំបានមកដល់ជាថ្មី នៅ ពហុកីឡដ្ឋាន SINGHA ជាទីកន្លែងដែលលោកអ្នកអាចទស្សនាការផ្សាយបន្តផ្ទាល់ និងអាចស្រែក ហ៊ោគាំទ្រដូចកំពុងទស្សនាក្របខ័ណ្ឌ English Premier League ពិតៗ។ បទពិសោធន៍នៃភាពរំភើប រីករាយជាមួយហ្វូងមនុស្សហ៊ោកញ្ជៀវគាំទ្រក្រុមដែលខ្លួនពេញចិត្តក្នុងការផ្សាយបន្តផ្ទាល់នៅលើ អេក្រង់ដ៏ធំ។ អ្នកគាំទ្រភាគច្រើននៅកម្ពុជាសុទ្ធតែយល់ស្របថា ពហុកីឡដ្ឋាន SINGHA ជាកន្លែង ល្អបំផុតសម្រាប់ទស្សនាការប្រកួត EPL ។

កាន់តែគួរឲ្យរំភើបជាងនេះទៅទៀតនោះ គឺអ្នកគាំទ្រទាំងអស់អាចរីករាយ នឹងការប្រគំតន្ត្រីពិសេសពី តារាចម្រៀងដ៏ពេញនិយមបំផុតនៅកម្ពុជាគឺ លោក ខេមរៈ សេរីមន្ត និងកញ្ញា មាស សុខសោភា ដែលនឹងមកអង្រួនឆាកទាំងមូលឲ្យកក្រើក។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចរីករាយនាពេលរាត្រី ជាមួយរសជាតិស្រាបៀរ SINGHA ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។
សម្រាប់តម្លៃសំបុត្រត្រឹមតែ ៦,០០០រៀល លោកអ្នកអាចទទួលបានស្រាបៀរ SINGHA ចំនួនពីរ កំប៉ុង។ ថែមទាំងអាចក្រេបរសជាតិស្រាបៀរ និងទស្សនាការប្រកួតនៅក្នុងស្តង់ស្រាបៀរ SINGHA ជាមួយនឹងតម្លៃពិសេស និងការផ្តល់ជូនពិសេសៗជាច្រើនទៀត។

លើសពីនេះ នៅមានសំណាងទ្វេដង ក្នុងមហាព្រឹត្តិការណ៍នេះ គឺនៅពេលលោកអ្នកទិញស្រាបៀរ SINGHA នឹងមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សងសំណាង និងឱកាសឈ្នះរង្វាន់ជាច្រើន ទៀតពីឆ្នោតកោសដូចជា អាវយឺត Man-Utd, កន្សែង Man-Utd, ប្រដាប់ក្មេងលេង Man-Utd, ពែង Man-Utd, បណ្តោងសោ Man-Utd ឬ SINGHA, ឆត្រ និងអាវយឺត SINGHA ។

បន្ថែមលើនេះ ពេលលោកអ្នកទិញស្រាបៀរ SINGHA ថូតូចតម្លៃ ១២,០០០រៀល នឹងទទួលបានឆ្នោតផ្សងសំណាង ២សន្លឹក ហើយសម្រាប់ថូធំតម្លៃ ៣៥,០០០រៀល នឹងទទួលបាន​ឆ្នោតផ្សង​សំណាង​២សន្លឹក។ ជាពិសេស ជាមួយកម្មវិធីប្រ៊ូម៉ូស៊ិន របស់ស្រាបៀរ SINGHA គឺទិញស្រាបៀរ SINGHA មួយធុង បញ្ចុះតម្លៃនៅត្រឹមតែ ១៦,០០០រៀល នឹងទទួលបានឆ្នោតកោស និងឆ្នោតផ្សងសំណាង ៣សន្លឹក ហើយសម្រាប់ស្រាបៀរ SINGHA មួយកេស បញ្ចុះតម្លៃនៅត្រឹមតែ ១៥ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបាន ឆ្នោតកោស និងឆ្នោតផ្សងសំណាង ១២សន្លឹក។
ដូច្នេះ អ្នកគាំទ្រទាំងអស់អាចរីករាយនឹង ការប្រកួត ជាមួយនឹងកម្មវិធី «ទិញច្រើន ឈ្នះច្រើន»៕