(ពោធិ៍សាត់)៖ បុរសខ្សោយសតិម្នាក់ ដែលចូលចិត្តផឹកស្រារាល់ថ្ងៃសម្រេចចិត្តចងក សម្លាប់ខ្លួនចោលប្រពន្ធ និងកូនស្រីពីរនាក់ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនដែលខ្សោយសតិ ហើយធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង នៅថ្ងៃម្សិលមិញនោះឈ្មោះ ប៊ី សុភាព អាយុ៣៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកអធិការបានបន្តទៀតថា បើតាមការឲ្យដឹងរបស់ប្រពន្ធជនរងគ្រោះឈ្មោះ សុខ យៀប មិនដែលជួយកិច្ចការរកស៊ីអ្វីទេ គឺគិតតែ ពីផឹកស្រារាល់ថ្ងៃ រយៈពេល៦ឆ្នាំមកហើយ។ ប្រពន្ធជនរងគ្រោះបានបន្តទៀតថា វេលាម៉ោង១១៖២០នាទី នាងបានចេញ ទៅក្រៅផ្ទះ ខណៈប្តីរបស់នាងកំពុងផឹកស្រា ស្រាប់តែមួយសន្ទុះក្រោយមក បងថ្លៃប្រុសរបស់នាង បានឃើញប្តីរបស់ខ្លួនចងកស្លាប់បាត់ ទៅហើយ រួចក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្តង។

លោក ឯម រុង បានបន្ថែមទៀតថា ក្រោយពេលដែលសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ មន្ត្រីជំនាញដែលបានធ្វើកោសលវិច្ច័យ ឃើញថា ជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនឯង ដោយខ្សែនីឡុងពិតប្រាកដមែន ដោយមូលហេតុផឹកស្រាវង្វេងទិស គ្រប់គ្រងខ្លួនឯងមិនបាន ថែមទាំងខ្សោយសតិទៀត៕