(កោះកុង)៖ លោករដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈខេត្តកោះកុង ពេជ្រ ប៊ុនធិន នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញបើកកិច្ចប្រជុំបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងទិសដៅការងារក្នុងឆ្នាំ២០១៦ របស់មន្ទីរការងារសាធារណៈរាជធានីខេត្ត។

លោកកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា កិច្ចប្រជុំនេះ មានគោលបំណងចម្បងៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការដឹកនាំគ្រប់គ្រងមន្រ្តីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ និងពិនិត្យតាមដ្ឋាន វាយតម្លៃនូវលទ្ធិផលការងារប្រចាំឆ្នាំ២០១៥ រកឲ្យឃើញបញ្ហាប្រឈម ស្វែងរកដំណោះស្រាយរួម និងរៀបចំផែនការណ៍រួម និងរៀបចំផែនការសកម្មភាពការងារ សម្រាប់អនុវត្តន៍នៅបណ្តាឆ្នាំខាងមុខ របស់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត និងធ្វើការផ្សព្វផ្សាយដល់អ្នកចូលរួម និងចែករំលែកជូនអ្នកពាក់ព័ន្ធ អំពីវឌ្ឍនភាពបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារក្នុងឆ្នាំ២០១៦ ដើម្បីរួមចំណែកលើកកម្ពស់ សមត្ថភាពគុណភាព និងប្រសិទ្ធភាពការងារ ក្នុងវិស័យមុខងារសាធារណៈ។

លោកកិត្តិបណ្ឌិតបានបន្តថា ចំណុចគន្លឹះដែលលោកចង់និយាយនោះ គឺធើ្វការរួមចំណែកឲ្យសម្រេច បាននូវគោលដៅអភិវឌ្ឍសហវត្សរ៍របស់រាជរដ្ឋាភិបាល និងធ្វើឲ្យប្រសើរឡើងនៅបរិយាកាសវិនិយោគ សម្រាប់អភិវឌ្ឍប្រកបដោយចីរភាព កំណើនការងារ និងមានប្រសិទ្ធភាពក្នុងការងារ។ ទន្ទឹងនិងការងារសម្រេចបាន នៅលទ្ធិផលជាច្រើនក្នុងរយៈពេលជាង២ឆ្នាំ ក្រសួងមុខងារសាធារណៈ ក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការអភិវឌ្ឍស្ថាប័ន និងធន់ធានមនុស្ស មធ្យោបាយគាំទ្រ និងការសម្របសម្រួល ផ្នែកគោលនយោបាយយុទ្ធសាស្រ្ត និងផែនការណ៏សកម្មភាព។

លោកបានធ្វើការផ្តាំផ្ញើដល់ មន្រ្តីមុខងារសាធារណៈទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការងារ ដែលរាជរដ្ឋាភិបាល ប្រគល់ជូនដើម្បីបម្រើប្រជាពលរដ្ឋ និងត្រូវយកចំណេះដឹងជំនាញវិជ្ជាជីវៈ ទស្សនៈសំខាន់ៗទាំងការផ្លាស់ប្តូរបទពិសោធន៏ល្អៗបន្ថែមលើ ដែលមានស្រាប់នាពេលកន្លងមក៕