(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន១៤លើក ក្នុងនោះយប់៨លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៧នាក់ ​(ស្រី២នាក់) រងរបួសធ្ងន់១២នាក់ ​(ស្រី២នាក់) និងរបួសស្រាល៥នាក់ (ស្រី២នាក់) នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង១៤លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២១គ្រឿង រួមមានម៉ូតូ​ចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងអ្នកថ្មើរជើង៤នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៤លើក, ស្រវឹង៤លើក, មិនគោរពសិទ្ធិ៤លើក, បត់គ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ១លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៦នាក់ ​(​យប់៤នាក់)។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ​ ​​លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មានចំនួន៥៨៥៦គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន២២៩៤គ្រឿង ​ពិន័យ​សរុប៣៥៦២គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១២២១នាក់ ៕