(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារថ្មីមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

អាគារថ្មីរបស់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នេះ ជាកម្មវិធីជំនួយឥតសំណងរបស់ប្រទេសជប៉ុន នូវទឹកប្រាក់ចំនួន១៥,៤៥០,០០០ដុល្លារ។ មានគ្រែចំនួន១០០នាក់ បុគ្គលិកចំនួន១៧៦នាក់ និងវេជ្ជបណ្ឌិត៣១នាក់៕